ជនសង្ស័យ​២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ពីបទ​ចាប់រំលោភ​ក្មេង ស្រី​អាយុ​១៥​ឆ្នាំ​

9/30/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការចាប់​ឃាត់ខ្លួន​យុវជន​២​នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ស្ត្រី​ម្នាក់ ដែល​បាន​ប្តឹង​ចោទប្រកាន់​ពួកគេ ថា​បាន​ចាប់រំលោភ​កូនស្រី​របស់គាត់   កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្នុង​គុម្ពោធ​ព្រៃ​មួយកន្លែង​ស្ថិតនៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នេះ​មានឈ្មោះ ប្រាក់ ធី​ម អាយុ​១៧​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​កោះ​វែក ឃុំ​បឹង​សាឡាង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត និង​ម្នាក់ទៀត​មានឈ្មោះ នឿន ខេង ហៅ​វណ្ណា អាយុ​២១​ឆ្នាំ មាន​ស្រុក​​កំណើត​នៅ​ភូមិ​ពាម​ក្រស្នា ឃុំ​ពាម​ក្រស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ ចំណែក​ជនរងគ្រោះ​មាន​អាយុ​១៥ ឆ្នាំមាន​ទីលំនៅ​ត្រង់​ចំ​ណុច​កើត​ហេតុ​ខាងលើ​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បានធ្វើការ​បដិសេធថា ពួកខ្លួន​មិនបាន​នាំគ្នា​ចាប់រំលោភ​ជនរងគ្រោះ​នោះទេ គឺ​គ្រាន់តែ​នាំ​ជនរងគ្រោះ​ទៅ​ដើរ​លេង​​តែប៉ុណ្ណោះ ព្រោះ​ពួកគេ​និង​ជនរងគ្រោះ គឺជា​មនុស្ស​រាប់អាន​គ្នា​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿងបញ្ជូន​ទៅ​កាន់​តុ​លា​ការ​ចាត់​ការ​​ទៅតាមនីតិ​វិធី​ច្បាប់៕
__________________________
ប្រភពពីវត្តភ្នំ