ឃាតកសម្លាប់ស្ដ្រីលក់ អីវ៉ាន់ចាប់ហួយព្យាយាម លេបថ្នាំសម្លាប់ខ្លួនក្រោយ ពេលសមត្ថកិច្ចចាប់បាន
ខេត្ដកំពត ៖ ឃាតកសម្លាប់ស្ដ្រីលក់អីវ៉ាន់ចាប់ហួយត្រូវបានកម្លាំងនគរបាល ខេត្ដកំពតសហការជាមួយនគរបាលស្រុកឈូកចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ តែឃាតកបានព្យាយាមលេបថ្នាំសម្លាប់ខ្លួន ។ នេះ បើតាមការអះអាងរបស់លោក ម៉ៅ ចាន់មធុរិទ្ធ ស្នងការរងខេត្ដកំពតទទួល បន្ទុកផ្នែកព្រហ្មទណ្ឌកាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ។
ឃាតកដែលសមត្ថកិច្ចចាប់ខ្លួនត្រូវ បានគេស្គាល់ឈ្មោះក្រិច ធឿន ភេទស្រី អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិ វាលស្បូវ ឃុំនារាយណ៍ ស្រុកឈូក ខេត្ដកំពត ។
លោកស្នងការរងបានបញ្ជាក់ថា ស្ដ្រី ដែលសមត្ថកិច្ចឃាត់ខ្លួនពិតជាជនដៃ ដល់សម្លាប់ស្ដ្រីរងគ្រោះពិតមែន តែ ចម្លើយសារភាពពីមូលហេតុនាំដល់ការ សម្លាប់មិនទាន់អាចយកជាផ្លូវការបាន នៅឡើយទេ។ លោកបានឱ្យដឹងទៀតថា ស្ដ្រីជាជនដៃដល់បានព្យាយាមលេបថ្នាំ សម្លាប់ខ្លួនក្រោយពីនគរបាលឃាត់ខ្លួន ហើយត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅ សង្គ្រោះផងដែរ ។
បើតាមប្រភពពីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ដ កំពតបានឱ្យដឹងថា ស្ដ្រីសង្ស័យបានរត់ ទៅលាក់ខ្លួនក្នុងភូមិវាលត្បាល់ ឃុំមាន ជ័យ ស្រុកឈូក បន្ទាប់ពីបានសម្លាប់ស្ដ្រី លក់អីវ៉ាន់ចាប់ហួយឈ្មោះ សៀង ចាន់ ណាក់ អាយុ៣០ឆ្នាំ កាលពីល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិទ្វីខាង ជើង សង្កាត់អណ្ដូងខ្មែរ ក្រុង-ខេត្ដកំពត។
មន្ដ្រីនគរបាលដដែលបានបន្ដថា ស្ដ្រី សង្ស័យនេះពិតជាប្រព្រឹត្ដអំពើឃាតកម្ម លើស្ដ្រីរងគ្រោះពិតមែន ព្រោះនៅលើ ម្រាមដៃស្ដាំស្ដ្រីសង្ស័យមានស្នាមមុត កាំបិតស៊ីចង្វាក់គ្នាទៅនឹងស្លាកស្នាម ស្រោមដៃដែលស្ដ្រីសង្ស័យជាឃាតក បានប្រើពេលធ្វើសកម្មភាពដែលសមត្ថ កិច្ចបានរកឃើញ ។
ដោយឡែកប្រភពពីនគរបាលស្រុក ឈូកបានឱ្យដឹងថា នៅពេលចាប់ខ្លួន ស្ដ្រីសង្ស័យបានឆ្លើយសារភាពថា មូល ហេតុដែលរូបគេសម្លាប់ស្ដ្រីរងគ្រោះ ព្រោះតែខឹងនិងប្ដីស្ដ្រីរងគ្រោះបានចាក់ ឈាមមានមេរោគអេដស៍ចូលទៅក្នុង ខ្លួនរបស់គេ (ស្ដ្រីសង្ស័យ) ។
ដោយឡែកប្រភពពីនគរបាលស្រុក ឈូកបានឱ្យដឹងថា នៅពេលចាប់ខ្លួន ស្ដ្រីសង្ស័យបានឆ្លើយសារភាពថា មូល ហេតុដែលរូបគេសម្លាប់ស្ដ្រីរងគ្រោះ ព្រោះតែខឹងនិងប្ដីស្ដ្រីរងគ្រោះបានចាក់ ឈាមមានមេរោគអេដស៍ចូលទៅក្នុង ខ្លួនរបស់គេ (ស្ដ្រីសង្ស័យ) ។
បើទោះបីជាមានការអះអាងពីមន្ដ្រីនគរ បាលស្រុកឈូកនូវចម្លើយសារភាពស្ដ្រី សង្ស័យយ៉ាងនេះក៏ដោយលោកស្នងការ រងម៉ៅ ចាន់មធុរិទ្ធ បានបញ្ជាក់ថា ចម្លើយ សារភាពនេះមិនទាន់យកជាការបានទេ ព្រោះហេតុផលនោះវាមិនអាចឈាន ដល់ធ្វើឱ្យស្ដ្រីសង្ស័យសម្លាប់ស្ដ្រីរង គ្រោះ តែយ៉ាងណាសមត្ថកិច្ច នឹងសាក សួរលម្អិតបន្ថែមទៀតនៅក្រោយពេល គ្រូពេទ្យព្យាបាលស្ដ្រីសង្ស័យរួចពីការ លេបថ្នាំសម្លាប់ខ្លួន ។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣នៅក្នុងភូមិទ្វីខាងជើង សង្កាត់ អណ្ដូងខ្មែរ ក្រុង-ខេត្ដកំពត ស្ដ្រីអ្នកលក់ អីវ៉ាន់ចាប់ហួយម្នាក់ត្រូវជនមិនស្គាល់ មុខចាក់សម្លាប់បង្កឱ្យមានការភ្ញាក់ផ្អើល គ្រាដែលកូនស្ដ្រីរងគ្រោះវិលត្រឡប់មក ពីសាលា។ ស្ដ្រីរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះសៀង ចាន់ណាក់ អាយុ៣០ឆ្នាំ រស់ នៅភូមិ-សង្កាត់កើតហេតុខាងលើ ។
ក្រោយការសម្លាប់ស្នងការរងខេត្ដកំពតលោកម៉ៅ ចាន់មធុរិទ្ធ បានឱ្យដឹង នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ តាមទូរស័ព្ទថា ករណីខាងលើនេះអាច បណ្ដាលមកពីរឿងគំនុំច្រើនជាងប្លន់ ព្រោះក្រោយពីសម្លាប់ស្ដ្រីរងគ្រោះជន ដៃដល់មិនបានប្រមូលយកទ្រព្យសម្បត្ដិមាសប្រាក់នោះទេ ។ លោកស្នងការរង បានឱ្យដឹងទៀតថា ស្ដ្រីរងគ្រោះត្រូវជន ដៃដល់ប្រើកូនកាំបិតចាក់មុខនិងលើ ពោះចំនួន១៧កាំបិតស្លាប់នៅក្នុងផ្ទះ ផ្នែកខាងក្រោយ ហើយបើតាមការសន្និ ដ្ឋានជនដៃដល់ជាអ្នកមកពីចម្ងាយ ។
លោកស្នងការរងបញ្ជាក់ថា ពេល កើតហេតុស្ដ្រីរងគ្រោះនៅផ្ទះម្នាក់ឯង ខណៈប្ដីចេញទៅធ្វើការនៅខាងក្រៅ ឯកូនៗ នាំគ្នាទៅរៀន ។ លោកបានឱ្យដឹងដែរថា នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៤ ខែកញ្ញា សមត្ថកិច្ចបានរកឃើញអាវនិង ខោជើងវែងមានប្រឡាក់ឈាមនៅមិន ឆ្ងាយពីផ្ទះស្ដ្រីរងគ្រោះនោះទេ ។ ជាមួយគ្នានេះក៏រកឃើញកន្សែងពោះគោ មួក កាតិប ម៉ាស់បិទមុខ និងកាំបិតដងឈើ ផលិតនៅប្រទេសថៃមួយ ស្រោមដៃ ១គូដែលឃាតកបានបោះចោលក្រោយធ្វើសកម្មភាព ។ លោកស្នងការបន្ថែមថា ជនដៃដល់ទំនងជាមនុស្សស្រី ព្រោះ សម្លៀកបំពាក់ប្រឡាក់ឈាមដែលគេ បោះចោលនោះជាប្រភេទខោអាវមនុស្សស្រី ។
បើតាមអ្នកភូមិឱ្យដឹងថា នៅវេលា ម៉ោងប្រមាណជិត៧យប់ថ្ងៃទី២៣ ខែ កញ្ញាកើតមានការភ្ញាក់ផ្អើលជាខ្លាំង គ្រាដែលកូនប្រុសអាយុជាង១០ឆ្នាំរបស់ស្ដ្រីរងគ្រោះបានប្រទះឃើញសពម្ដាយ នៅក្នុងបន្ទប់ទឹកក្រោយពីត្រឡប់មកពី រៀនវិញ។ពេលនោះកូនប្រុសស្ដ្រីរងគ្រោះបានស្រែកឱ្យអ្នកជិតខាងជួយរាយការណ៍ទៅសមត្ថកិច្ចនិងជួយទូរស័ព្ទហៅឪពុក របស់គេដែលទៅធ្វើការនៅមណ្ឌលសុខភាពក្នុងស្រុកឈូក ៕
__________________________
ប្រភពពីនគរវត្ត