ពេជ្រ សូលីកា ៖ “លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច”
ផ្តល់សិទ្ទិដោយ៖looking today.com
នាពេលកន្លងមក ពេជ្រ សូលីកា ធ្លាប់បានប្រកាស ជាសាធារណៈម្តងរួចមកហើយថា នាងឈប់ពីសិល្បៈ បន្ទាប់ពីនាងសម្រេចចិត្តវេចបង្វេចចាកចេញ ពីទ្រនំចាស់ផ្លាស់ទ្រនំថ្មី មានពាក្យចចាមអារ៉ាមខ្លះលើកឡើងថា នាងទៅជ្រកនៅផលិតកម្ម សាន់ដេ អ្នកខ្លះថា នាងទៅជ្រកនៅ ផលិតកម្មថោនជាដើម។ ទីបំផុតនាងនៅតែស្ងប់ស្ងាត់ មិនបានបង្ហាញពន្លឺ នៃការចូលទៅជ្រកក្រោមដំបូលផលិតកម្មណាមួយនោះទេ ។
តែថ្មីៗនេះ អតីតតារាចម្រៀងល្បីឈ្មោះ ក្រមិចក្រមើម កញ្ញា ពេជ្រ សូលីកា បានប្រកាសក្តែងៗ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ជាភាសាខ្មែរ កាលពីជាង១០ម៉ោងមុននេះថា “លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច” តាមរយៈសម្តីទាំងនេះ បានស្តែងឲ្យឃើញថា នាងបញ្ចប់អាជីពសិល្បៈ ព្រោះតែនាងមានការខ្លាចរអារឿងអ្វីមួយ ឬក៏ធ្លាប់មានរឿងហេតុណាមិនល្អ កើតឡើងលើនាងហើយមើលទៅ បានជាសុខៗនាងបានព្រលយពាក្យសម្តីថា “សិល្បៈជាពិភពគួរឲ្យ ខ្លាច”បែបនេះ ។
ទោះបីជាយ៉ាងណា ក៏មានការ Comment ជាច្រើនរយនាក់បានសាកសួរ ពីមូលហេតុ ដែលនាងសម្រេចចិត្តឈប់ពីសិល្បៈ ប៉ុន្តែគេមិនបានឃើញ នាងឆ្លើយតបប្រាប់ពីមូលហេតុច្បាស់លាស់ទេ។ នៅថ្ងៃទី៣០ ខែ កញ្ញានេះ LookingTODAY ក៏មិនអាចទាក់ទងសុំការបកស្រាយ មូលហេតុច្បាស់លាស់ថា នាងឈប់ពីសិល្បៈពិតប្រាកដមែន ឬក៏នាងគ្រាន់ តែនិយាយឲ្យរួចពីមាត់ ខណៈលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាចទាក់ទងបាន ៕
Read more: http://www.cambodiapage.info/?p=17345#ixzz2gMeGYKWC