បើករថយន្ត​លឿន​ពេក បត់​មិនទាន់​ជ្រុល​ ទៅបុក​កន្លែង​ប៉ះ​កង់ របួសធ្ងន់​ម្នាក់​

9/29/2013 0 Comments A+ a-

ភ្នំពេញ: ​បុរស​ម្នាក់​បើករថយន្ត​ហ្វ​រ៉េ​ន័​រលឿ​ន​ដូច​ហោះ​បត់​ស្តាំ​មិនទាន់​ជ្រុល​ចង្កូត​បុក​រះ​កន្លែង​ប៉ះ​កង់​អូស​ម៉ូតូ​សង់​ផ្ទប់​ជាប់​រង​បង វិទ្យាស្ថាន អេស​ធី​ខ្លេ​ម៉ិ​នស៍ រងរបួស​បុរស​ម្នាក់​។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១១​យប់ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ខាងមុខ​វិទ្យាស្ថាន​អេស​ធី​ខ្លេ​ម៉ិ​នស៍ មាន​ទីតាំង​លេខ​១០២ ផ្លូវ​លេខ​៥៩៨ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។​
​បើតាម​សម្តី​អ្នក​ប៉ះ​កង់​ឈ្មោះ ឈិន រិ​ទ្ធា អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៦១ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ប្រាប់ថា មុន​កើតហេតុ​គាត់​កំពុង​ប៉ះ​កង់​ម៉ូតូ ហើយ​ស្រាប់​តែមាន​រថយន្ត​ហ្វ​រ៉េ​ន័​រ បើក​តាមផ្លូវ​លេខ​១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន ខណៈ​មកដល់​កន្លែងកើតហេតុ​រថយន្ត​បាន​បត់​ស្តាំ​ដោយ​យក​ចង្កូត​មិនទាន់ ក៏​ជ្រុល​បុក​កន្លែង​ប៉ះ​កង់ អូស​ម៉ូតូ​សង់​គៀប​ជាប់​របង​វិទ្យាស្ថាន បណ្តាល​ឲ្យ​អ្នក​រថយន្ត​រងរបួស​ធ្ងន់​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឃឹម​រ៉ានី​។
​រីឯ​រថយន្ត​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព​ទាំង​២ និង​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ​ធ្លាក់​កង់​សារ​គួរ​ខាងក្រោយ​៕​


Read more: http://www.cambodiapage.info/?p=17128#ixzz2gFZBYA3J