ព្រះមហាក្សត្រ តែងតាំងលោក អ៊ឹម សួស្តី ជាប្រធានគ.ជ.បអាណត្តិបន្ដ
កាលពីម្សិលមិញសាធារណៈមតិបានជជែកសួរគ្នាជុំវិញសមាសភាពរបស់លោក អ៊ឹម សួស្តី ដែលបានចូលទៅកាន់សភា និងព្រះបរមរាជវាំងដោយមានការងឿងឆ្ងល់ថា លោកប្រហែលជាត្រូវបានទទួលការតែងតាំងជាតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជាហើយមើលទៅ។
ក៏ប៉ុន្តែលោក ជាម យៀប មន្រ្ដីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា លោក អ៊ឹម សួស្តី នឹងត្រូវរក្សាតំណែងជាប្រធាន គ.ជ.ប ដដែល។ ជាការបញ្ជាក់ទៅនឹងសំណួរជាច្រើន នៅពេលដែលគេឃើញលោក អ៊ឹម សួស្តី ចូលទៅក្នុងសភា និងក្នុងព្រះបរមរាជវាំងជាមួយតំណាងរាស្ត្រនោះ លោក ជាម យៀប បានបញ្ជាក់ថាលោក អ៊ឹម សួស្តី មិនមែនជាតំណាងរាស្រ្តទេ គឺលោកជាប្រធាន គ.ជ.ប ដដែល។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ព្រះមហាក្សត្របានឡាយព្រះហស្ថលេខាតែងតាំងលោក អ៊ឹម សួស្តី ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងអាណត្តិក្រោយបន្តទៀត ដោយមិនមានការផ្លាស់ប្តូរមុខតំណែងដូចពាក្យចចាមអារ៉ាមដែលបានលេចឮ
នាពេលកន្លងមកនេះឡើយ។
នាពេលកន្លងមកនេះឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាស្ថាប័នដែលរងនូវការរិះគន់ខ្លាំងបំផុត ដោយប្រជាពលរដ្ឋជាច្រើន និងគណបក្សសង្គ្រោះជាតិបានចាត់ទុកថាគ.ជ.ប មានការលំអៀងទៅរកគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានថ្លែងថា ការតែងតាំងលោក អ៊ឹម សួស្តី ជាប្រធានគ.ជ.ប បន្តទៀតជាការបង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលមិនមានឆន្ទៈក្នុងការកែទម្រង់គ.ជ.បនេះទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងថាប្រជាពលរដ្ឋបានបាត់បង់ជំនឿទុកចិត្តលើស្ថាប័នរៀបចំការបោះឆ្នោតនេះជាយូរណាស់មកហើយ ហើយប្រសិនបើលោកជារូបលោក អ៊ឹម សួស្តី វិញលោកនឹងមិន
បន្តធ្វើការងារនេះទៀតទេ។
បន្តធ្វើការងារនេះទៀតទេ។
(សំឡេងលោក ឡៅ ម៉ុងហៃ)
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងទីប្រជុំជននានាគេបានជជែកយ៉ាងខ្លាំងចំពោះលោក អ៊ឹម សួស្តី ដែលក្នុងសំលៀកបំពាក់ពិធីការដូចជាតំណាងរាស្ត្រដទៃទៀតបានចូលទៅក្នុងព្រះបរមរាជវាំងជាមួយតំណាងរាស្ត្រគណបក្សប្រជាជនដទៃទៀត ដោយមហាជនបានភ្ជាប់នឹងការអត្ថាធិប្បាយរិះគន់ថា លោក អ៊ឹម សួស្តី ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែលោក ជាម យៀប បានបញ្ជាក់ថា លោក អ៊ឹម សួស្តី មិនបានចូលទៅស្បថនោះទេ គឺគ្រាន់តែទៅជាភ្ញៀវតែប៉ុណ្ណោះ៕