សម្តេចតេជោ ដឹកនាំគណៈរដ្ឋមន្រ្តី បើកកិច្ចប្រជុំ ជាលើកដំបូង

9/25/2013 0 Comments A+ a-

ផ្តល់សិទ្ធិដោយ៖ Lookingtoday.com
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីការបោះឆ្នោតគាំទ្រដោយ សំឡេងភាគច្រើនរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣នេះ បានដឹកនាំគណៈរដ្ឋមន្រ្តីបើកកិច្ច ប្រជុំជាលើកដំបូង ដើម្បីដោះស្រាយបញ្ហាជាតិសំខាន់ៗ នាវិមានសន្តិភាព។
របៀបវារៈ នៃកិច្ចប្រជុំលើកដំបូងនេះ គេមិនទាន់ដឹងនៅឡើយទេ។ សូមបញ្ជាក់នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងគណៈរដ្ឋមន្រ្តីទាំងអស់ ត្រូវបានសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដោយសំឡេង ៦៨ លើ៦៨ កាលពីថ្ងៃទី២៤ ខែកញ្ញា ព្រមទាំងបានចូលផឹកទឹកសម្បថ សច្ចាប្រណិធាន ដើម្បីអនុវត្តការងាររបស់ខ្លួនប្រកប ដោយតម្លាភាព និងអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មី សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅតែជានាយករដ្ឋមន្រ្តី និងជាក្បាល ម៉ាស៊ីនរាជរដ្ឋាភិបាលដ៏សំខាន់ សម្រាប់ដឹកនាំប្រទេសជាតិឲ្យបានរីកធំធាត់ថែមទៀត ក្នុងរយៈពេល៥ឆ្នាំទៅមុខ។
រាជរដ្ឋាភិបាលអាណត្តិថ្មី មានឧបនាយករដ្ឋមន្រ្តីចំនួន ១០រូប៖ ឧបនាយករដ្ឋមន្រ្តី ស ខេង, ឧបនាយករដ្ឋមន្រ្តី សុខ អាន, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់, ឧបនាយករដ្ឋមន្រ្តី គាត ឈន់ (ប្រចាំការ), ឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង, ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន, ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន, ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី, ឧបនាយករដ្ឋ មន្រ្តី កែ គឹមយ៉ាន។
មានទេសរដ្ឋមន្រ្តីចំនួន ១៥រូប៖ ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម, ទេសរដ្ឋមន្រ្តី ឆាយ ថន, ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ, ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា (ទទួលបន្ទុកបេសកកម្មពិសេស), ទេសរដ្ឋមន្រ្តី ឃុន ហាំង (ទទួលបន្ទុកបេសកកម្ម ពិសេស), ទេសរដ្ឋមន្រ្តី លី ធុជ (ទទួលបន្ទុកបេសកកម្មពិសេស), ទេសរដ្ឋមន្រ្តី ច័ន្ទ សារុន (ទទួលបន្ទុកបេសក កម្មពិសេស), ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល, ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង (ទទួលបន្ទុកបេសកកម្មពិសេស), ទេស រដ្ឋមន្រ្តី អៀង ម៉ូលី (ទទួលបន្ទុកបេសកកម្មពិសេស), ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង (ទទួលបន្ទុកបេសកកម្មពិសេស), ទេសរដ្ឋមន្រ្តី យឹម ណុលឡា (ទទួលបន្ទុកបេសកកម្មពិសេស), ទេសរដ្ឋមន្រ្តី សេរី កុសល (ទទួលបន្ទុកបេសកកម្ម ពិសេស), ទេសរដ្ឋមន្រ្តី ហឹម ឆែម (ទទួលបន្ទុកបេសកកម្មពិសេស), ទេសរដ្ឋមន្រ្តី ជិន ប៊ុន ស៊ាន (ទទួលបន្ទុក បេសកកម្មពិសេស)។
គ្របដណ្តប់ដោយក្រសួងចំនួន ២៧៖
១. ក្រសួងទីស្តីការគណៈរដ្ឋមន្រ្តី៖ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ជារដ្ឋមន្រ្តី។
២. ក្រសួងមហាផ្ទៃ៖ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ជារដ្ឋមន្រ្តី។
៣. ក្រសួងការពារជាតិ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ជារដ្ឋមន្រ្តី។
៤. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជារដ្ឋមន្រ្តី។
៥. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ លោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្រ្តី។
៦. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ លោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្រ្តី។
៧. ក្រសួងអភិវឌ្ឍន៍ជនបទ៖ លោក ជា សុផារ៉ា ជារដ្ឋមន្រ្តី។
៨. ក្រសួងពាណិជ្ជកម្ម៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តី។
៩. ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជារដ្ឋមន្រ្តី។
១០. ក្រសួងផែនការ៖ លោកទេសរដ្ឋមន្រ្តី ឆាយ ថន ជារដ្ឋមន្រ្តី។
១១. ក្រសួងអប់រំ យុវជន និងកីឡា៖ លោក ហង់ ជួនណារ៉ុន ជារដ្ឋមន្រ្តី។
១២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា៖ លោក វង សូត ជារដ្ឋមន្រ្តី។
១៣. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ជារដ្ឋមន្រ្តី។
១៤. ក្រសួងបរិស្ថាន ៖ លោក សាយ សំអាល់ ជារដ្ឋមន្រ្តី។
១៥. ក្រសួងធនធានទឹក និងឧតុនិយម៖ លោក លឹម គានហោ ជារដ្ឋមន្រ្តី។
១៦. ក្រសួងក្រសួងព័ត៌មាន៖ លោក ខៀវ កាញារីទ្ធ ជារដ្ឋមន្រ្តី។
១៧. ក្រសួងយុត្តិធម៌៖ លោក អង្គ វង្សវឌ្ឍានា ជារដ្ឋមន្រ្តី។
១៨. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ជារដ្ឋ មន្រ្តី។
១៩. ក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍៖ លោក ប្រាក់ សុខុន ជារដ្ឋមន្រ្តី។
២០. ក្រសួងសុខាភិបាល៖ លោក ម៉ម ប៊ុនហេង ជារដ្ឋមន្រ្តី។
២១. ក្រសួងសាធារណការ និង ដឹកជញ្ជូន៖ លោក ត្រាំ អ៊ីវតឹក ជារដ្ឋមន្រ្តី។
២២. ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ៖ លោក ភឿង សកុណា ជារដ្ឋមន្រ្តី។
២៣. ក្រសួងទេសចរណ៍៖ លោក ថោង ខុន ជារដ្ឋមន្រ្តី។
២៤. ក្រសួងធម្មការ និង សាសនា៖ លោក មិន ឃិន ជារដ្ឋមន្រ្តី។
២៥. ក្រសួងកិច្ចការនារី៖ លោកស្រី អ៊ឹង កន្ថាផាវី ជារដ្ឋមន្រ្តី។
២៦. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ៖ លោក អ៊ិត សំហេង ជារដ្ឋមន្រ្តី។
២៧. ក្រសួងមុខងារសាធារណៈ ៖ លោក ពេជ្រ ប៊ុនធិន ជារដ្ឋមន្រ្តី។