ក្មេងស្រី​២​នាក់ បាន​ស្លាប់បាត់​បង់ ជីវិត​ក្នុង​ម៉ាស៊ីន បោកខោអាវ យ៉ាង​អាថ៌កំបាំង​

9/25/2013 0 Comments A+ a-

ស៊ីន​ជៀន ៖ រឿងហេតុ​ដ៏​គួរ​ឲ្យ​សង្វេគ​មួយ​បានកើត​ឡើង កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២១ ខែកញ្ញា ឆ្នាំ ២០១៣ នៅ​ខេត្ត ស៊ីន​ជៀន ប្រទេស​ចិន ដោយ​សារ​តែ​​ឪពុក ម្តាយ បាន​ប្រទះឃើញ​កូនស្រី​ជាទី​ស្រឡាញ់​២​នាក់   បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ម៉ាស៊ីនបោកខោអាវ​។​
​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេង​ស្រី​ទាំង​២នាក់​ខាងលើនេះ​ ម្នាក់​មាន​អាយុ ៣​ឆ្នាំ និង​ម្នាក់ទៀត​មាន​អាយុ ២​ឆ្នាំ ដោយ​មុនពេល​កើតហេតុ ម្តាយ​​របស់​ក្មេង​ទាំងពីរ​កំពុង​ចម្អិន​អាហារ ខណៈ​ឪពុក​កំពុង​ស្តាប់​ចម្រៀង​លេង​។ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ក៏​បាត់​សម្លេង​ប្រលែង​គ្នា ទើប​ម្តាយ​មាន​មន្ទិលសង្ស័យ​ក៏​ដើរ​ទៅរក ហើយ​ប្រទះឃើញ​កូន​ទាំងពីរ​ដេកស្លាប់ ក្នុង​ម៉ាស៊ីនបោកខោអាវ យ៉ាង​អា​ណោ​ធ​អាធ័ម​។​
​បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច គឺ​កុមា​រទាំង​២​នាក់​នេះ បាន​ស្លាប់​ដោយសារតែ​ពុំ​មាន​ខ្យល់​អុក​ស៊ី​ហ្សែន​ ​។ មិនទាន់មាន​ប្រភពព័ត៌មាន​ណាមួយ អាច​បញ្ជាក់​ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​ក្មេងស្រី​ទាំង​២​នេះ ធ្លាក់ចូល​ទៅក្នុង​ម៉ាស៊ីន​នៅឡើយ ដោយ​ខាង​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​យ៉ាង​យក​ចិត្តទុកដាក់​៕
2

_____________________
see more at : watphnom-news.com