ចាប់​​ខ្លួន​​​មន្ត្រី​​ នៃ​​មន្ទីរ​​កសិ​កម្ម​ ខេត្ត​ម្នាក់​​ ស៊ី​ដាច់​ប្រាក់​ គម្រោង​ជិត​៨០០លាន​រៀល​​

9/03/2013 0 Comments A+ a-

ខេត្តបាត់ដំបង ៖ មន្ត្រីនៃមន្ទីរកសិកម្មខេត្តម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ ឌកម្រិតស្រាលខេត្តចាប់ខ្លួន កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២ កញ្ញា ២០១៣ គ្រាដែលមន្ត្រីនោះកំពុងធ្វើការ នៅមន្ទីរកសិកម្ម ក្រោយពីមានការផ្តល់ភ្លើង ក្រហមក្រសួងកសិកម្ម ដោយសង្ស័យថា មន្ត្រីជំនាញរូបនេះមានជាប់ ពាក់ព័ន្ធនឹងការស៊ីដាច់ប្រាក់គម្រោង ដែលជាជំនួយរបស់ប្រទេសជប៉ុន គិតជាទឹកប្រាក់ជិត៨០០លានរៀល ។
មន្ត្រីរូបនេះឈ្មោះ សេង រ័ត្ននៈ អាយុ៣៨ឆ្នាំ មានតួនាទីជាអនុប្រធានការិយាល័យ និតិកម្មនៃមន្ទីរកសិកម្មខេត្ត មានទីលំនៅភូមិភ្នំសំពៅខាងកើត ឃុំភ្នំសំពៅ ស្រុកបាណន់ តែមានវីឡាដ៏ស្កឹមស្កៃមួយ កន្លែងនៅភូមិសួរអី សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។
តាមការបង្ហើបឱ្យដឹងពីសមត្ថកិច្ចថា ជននេះបានលួចបន្លំយក«ជី» រាប់តោនដែលជា ជំនួយរបស់អង្គការមួយនៅប្រទេសជប៉ុនគិតជាទឹក ប្រាក់ខ្ទង់១០០០លានរៀល ។ ជំនួយនេះគឺសម្រាប់ឱ្យមន្ទីរកសិកម្មលក់ ជូនកសិករខ្មែរក្នុងតម្លៃថោកបំផុត ប៉ុន្តែបែរជាមន្ត្រីរូបនេះ ដែលមានការឃុបឃិតពីមន្ត្រីថ្នាក់លើផង ដឹកយកទៅលក់ឱ្យឈ្មួញក្នុង តម្លៃទីផ្សារយ៉ាងខ្ពស់ ហើយយកលុយនេះចែកគ្នាចាយ តាមលំដាប់លំដោយ តាំងពីថ្នាក់ការិយាល័យ រហូតដល់ថ្នាក់មន្ទីរ ដោយបានបង្វិលលុយនេះក្នុងចំនួន តិចតួចបំផុតទៅឱ្យក្រសួង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព