លោក ប៉ុល ហំម បដិសេធលិខិត លេចធ្លាយ របស់លោក កឹម សុខា ចង់ធ្វើ អនុប្រធាន រដ្ឋសភា ថា(ក្លែងក្លាយ)
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) និងអតីតមន្រ្តីជាន់ខ្ពស់ គណបក្ស សិទ្ធិមនុស្ស នៅព្រឹក ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ នេះ បានច្រានចោល នូវលិខិតបែកធ្លាយមួយ របស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ផ្ញើជូនសម្តេចតេជោ ពីការសុំតំណែងមួយចំនួន នៅក្នុងថ្នាក់ដឹកនាំរដ្ឋសភា។
តំណាងរាស្រ្តជាប់ឆ្នោត និងមិនទាន់មានសុពលភាព នៃ CNRP លោក ប៉ុល ហំម មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា លោក សូមបដិសេធទាំងស្រុង នូវលិខិតដែលបែកធ្លាយ និងដែលត្រូវបានមើលឃើញតាមប្រព័ន្ធសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃចន្ទនេះ។
លោក បានថ្លែងថា “ខ្ញុំសូមបដិសេធចោលទាំងស្រុង។ ខ្ញុំបានមើលឃើញ វា (លិខិត) ហើយ ។វាជាលិខិតក្លែងក្លាយ។ អ្នកធ្វើបែបហ្នឹង ជាពួកអាក្បាលខូច”។
យោងតាមលិខិត សារលិខិតរបស់លោក កឹម សុខា ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ផ្ញើជូនសម្តេចតេជោ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃចន្ទ នេះ ឱ្យដឹងថា “ខ្ញុំនិង ក្រុមអ្នកតំណាងរាស្រ្តរបស់ខ្ញុំទំាង២៣រូប មានសេចក្តីសោមនស្សរីករាយ ឥតឧបមាដែលសម្តេច បានសន្យាផ្តល់ឱ្យយើងខ្ញុំ នូវតំណែងសំខាន់ៗ មួយចំនួនក្នុងរដ្ឋសភានីតិកាលទី៥ ជាថ្នូរនឹងការចូលរួមសម័យប្រជុំដំបូងនៃរដ្ឋសភានៅថ្ងៃចន្ទទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះកុរណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង”។

លិខិតចុះហត្ថលេខា ដោយ កឹម សុខា បន្តទៀតថា “ខ្ញុំនឹងក្រុមអ្នកតំណាងរាស្រ្តទាំង២៣រូប សូមគោរពជម្រាបជូនសម្តេចផងដែរថា យើងខ្ញុំព្រមទទួលយកតំណែង អនុប្រធានទី១ និងប្រធានគណៈកម្មការចំនួន៤ នៃរដ្ឋសភា ដែលនឹង ត្រូវបោះឆ្នោតជ្រើសតាំង នៅក្នុងសម័យប្រជុំនាថ្ងៃច័ន្ទី២៣ ខែកញ្ញានេះ ក្រោមអធិបតីភាព នៃព្រឹទ្ធសមាជិកនៃរដ្ឋសភា។ ប៉ុន្តែទោះបីជាយើងខ្ញុំទាំង២៣រូប មានបំណងចង់ដង្ហែ តាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃយើង នឹងចូលរួម សម័យប្រជុំដំបូងនៃរដ្ឋសភានេះ ក៏ដោយ ក៏យើងមិនអាចចូលរួមបានដែរ ដោយសារយើងខ្ញុំទាំងអស់គ្នាត្រូវបានឯកឧត្តមប្រធាន សម រង្ស៊ី បង្ខំឲ្យស្នាក់នៅជាមួយគ្នា នៅខេត្តសៀមរាប ដើម្បីធ្វើយ៉ាងណាកុំឲ្យយើងខ្ញុំអាចចូលរួមសម័យប្រជុំដំបូងនៃរដ្ឋសភានេះបាន”។
យ៉ាងណាក៏ដោយ លោក កឹម សុខា បានសុំការយោគយល់អាស្រ័យ ពីសម្តេចតេជោជាមួយនឹងការស្នើសុំចាត់តាំង ឲ្យអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ស្នើរដ្ឋសភាបោះឆ្នោតគាំទ្រ “ខ្ញុំបាទជាអនុប្រធានទី១នៃរដ្ឋសភា និងបោះឆ្នោតគាំទ្រឯកឧត្តម ប៉ែន សុវណ្ណ ឯកឧត្តម ប៉ុល ហំម ឯកឧត្តម ឃី វណ្ណដេត និងឯកឧត្តម ម៉ៅ មុនីវណ្ណ ជាប្រធានគណៈកម្មការចំនួន៤នៃរដ្ឋសភា នៅក្នុងសម័យប្រជុំនាថ្ងៃទី២៣ ខែកញ្ញា នេះ ដូចដែលសម្តេចបានសន្យា ផ្តល់ជូនយើងខ្ញុំនៅក្នុងសារ លិខិតរបស់សម្តេច ។ប្រសិនបើមានកាគាំទ្រ និងផ្តល់ឋានៈទាំងនោះ ដល់យើងខ្ញុំពិតប្រាកដមែន យើងខ្ញុំសូមសន្យាថា នឹងបន្តចូលរួមក្នុងសម័យប្រជុំ នៃរដ្ឋសភានាពេលក្រោយៗទៀត តាមការអញ្ជើញរបស់រដ្ឋសភាជាមិនខាន” ។ ផ្តល់សិទ្ធិដោយ៖ Lookingtoday.com