ប្រទះឃើញ សពបុរស វ័យចំណាស់ម្នាក់ ប្រជាពលរដ្ឋ សង្ស័យថា ប្លន់សម្លាប់
នគរបាលមូលដ្ឋាន បានឲ្យដឹងថា សពពុំត្រូវបាន គេស្គាល់អត្តសញ្ញាណនោះទេ មានអាយុ ប្រហែលជាង ៤០ឆ្នាំ មានកំពស់ប្រហែល១,៦០ ម៉ែត្រ ស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវពីរជាន់ យឺតខាងក្នុងពណ៌ត្រេអ៊ី និងអាវខាងក្រៅ ពណ៌ត្រាវ ដៃវែង មានស្នាមរបួសលើចិញ្ចើម និងបែកភ្នែក ហើយនៅក្បែរសពនោះ គេឃើញមានពូថៅមួយ និងស្បែកជើងមួករប៉ាត់រប៉ាយ ។
ប្រជាពលរដ្ឋ ឃើញហេតុការណ៍សន្និដ្ឋានថា ទំនងជាអ្នករត់ម៉ូតូឌុប ហើយត្រូវក្រុមចោរប្លន់សម្លាប់ យកម៉ូតូ ទៅបាត់ ប៉ុន្តែទាក់ទិននិងករណីនេះដែរ នគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីខាងនេះ លោកមិនទាន់អាចសន្និដ្ឋានបាន ថាជាករណីអ្វីមួយនោះទេ កម្លាំងរបស់លោក កំពុងតែធ្វើការស្រាវ ជ្រាវដើម្បីស្វែងមូលហេតុពិត ។ ម្យ៉ាងវិញទៀត សពអាចគេសម្លាប់មកពីណា រួចហើយយកមក ទម្លាក់ចោល ក៏ថាបាន ដូច្នេះមិនដឹងថា ជាករណីប្លន់ ឬក៏ឃាត់កម្មនោះទេ ៕ផ្តល់សិទ្ទិដោយ៖ looking today.com
Read more: http://www.cambodiapage.info/?p=16220#ixzz2fhAKBL9s