ក្មេងស្រីអាយុ ១២ឆ្នាំត្រូវបាន រំលោភបូកពេញ មួយយប់ដោយ ក្មេងប្រុស៥នាក់

9/18/2013 0 Comments A+ a-

នៅក្នុង​ហេតុការណ៍​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ​ដោយ​ក្មេងស្រី​តូច​ម្នាក់​ ត្រូវ​បាន​រំលោភ​បូក​ដោយ​ក្មេង​ប្រុស​៥​នាក់​នៅក្នុង​រដ្ឋ Assam ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃអាទិត្យ​។
ក្មេងប្រុស​ដែល​ត្រូវ​ចោទប្រកាន់​ទាំងអស់នោះ​មាន​អាយុ​ចន្លោះ​ពី ១២ ឆ្នាំទៅ ១៦​ឆ្នាំ ត្រូវបាន​គេ​និយាយថា ជា​អ្នក​ជិតខាង​របស់​ក្មេងស្រី​រងគ្រោះ​។​
ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល ក្មេងស្រី​រងគ្រោះ​កំពុងតែ​លេង​ជាមួយ​នឹង​ក្មេងប្រុស​ដែល​ត្រូវបាន​ ចោទប្រកាន់​ទាំងនោះ ដែល​នាង​ត្រូវបាន​គេ​ដាក់​ថ្នាំ​ហើយ​យក​នាង​ទៅ​ផ្ទះមួយ​នៅក្បែរ​នោះ​ដែល​ជា​ កន្លែង​ដែល​នាង​ត្រូវ​បាន​រំលោភ​បូក​ពេញ​មួយ​យប់​។​
ជនរងគ្រោះ​ត្រូវបាន​រកឃើញ​ដោយ​ឪពុក​ម្តាយ​របស់​នាង​នៅ​ថ្ងៃ​បន្ទាប់​។ ការពិនិត្យ​វេជ្ជសាស្ត្រ​បានបញ្ជាក់​ថា ក្មេងស្រី​ត្រូវ​បាន​រំលោភ​ដោយ​មនុស្ស​ប្រុស​ជាង​៥​នាក់​។​
ក្មេងប្រុស​ទាំង​៥​នាក់​ត្រូវបាន​បញ្ជូន​ទៅ​ក្នុង​មន្ទីរឃុំឃាំង ហើយ​នឹង​ត្រូវ​ឡើង​តុលាការ Juvenile នៅថ្ងៃនេះ​។ ប៉ូលីស​បាន​និយាយថា បន្ទាប់ពី​បាន​ពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ ក្មេងស្រី​រងគ្រោះ​បាន​ត្រឡប់ទៅផ្ទះ​វិញ​ដើម្បី​តាំងស្មារតី​ឡើងវិញ​។​
ថ្មីៗ​នេះ​មាន​ការពិភាក្សា​វែកញែក​ដ៏​ធំ​មួយ​ទៅលើ​ការទាមទារ​ផ្លាស់ប្តូរ​ តុលាការ​យុត្តិធម៌ Juvenile បន្ទាប់​ពី​មាន​ការដាក់ទោស​ជនល្មើស​រំលោភ​បូក​កាលពី​ថ្ងៃ​ទី ១៦ ធ្នូ ឆ្នាំ​២០១២ ដោយ​ដាក់​ឃុំ​ក្នុង​ផ្ទះ​រយៈពេល​ត្រឹម​៣​ខែ​ប៉ុណ្ណោះ​៕
 


From : happycambodia