បុរសម្នាក់ យកក្រមាចង ក ធ្វើអត្តឃាត ខ្លួនឯងនៅផ្ទះជួល សង្កាត់ ស្ទឹងមានជ័យ
ភ្នំពេញ ៖ បុរសជាកម្មករ រោងចក្រម្នាក់ បានដាច់ចិត្ត ធ្វើអត្តឃាត ដោយយកក្រមា ទៅចងនឹងគ្រោងដែក ដំបូលផ្ទះជួល នៅជាន់ទី៤ កាលពីវេលារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នាយនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន បានឲ្យដឹងថា បុរសខាងលើនេះ មានឈ្មោះ ដាំ យ៉ាន អាយុ ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិតាវង់ ឃុំបានកាង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
បើតាមប្អូនស្រីជនរងគ្រោះ បានឲ្យដឹងថា បងប្រុសរបស់ នាងមានឈ្មោះ ដាំ យ៉ាន អាយុ២៣ឆ្នាំ ជាកម្មករ រោងចក្រ GK ដែលអ្នកទាំង ពីរ បានមកធ្វើការនៅភ្នំពេញ ក្នុងរោងចក្រខាងលើ ។ នាងបានបញ្ជាក់ថា បងប្រុស របស់នាងមានជំងឺបេះដូងរាំរៃ ជាច្រើនឆ្នាំមកហើយ ។
នាងបន្តថា បន្ទាប់ពីរូបនាង មិនឃើញបងប្រុសរបស់ខ្លួន ទៅធ្វើការដូចសព្វដង ។ លុះពេលត្រឡប់មកពី ធ្វើការវិញ ឃើញទ្វារបន្ទប់ខ្ទាស់គន្លឹះពី ក្នុង ក៏ស្រែកហៅ ពីក្រៅ មួយសន្ទុះមិនឃើញឆ្លើយតប ក៏សម្រេច ចិត្តប្តឹងសមត្ថកិច្ច ឲ្យជួយកាត់សោទ្វារចូលទៅ ក្នុងបន្ទប់ក៏ឃើញ ឈ្មោះ ដាំ យ៉ាន បានចងកសម្លាប់ខ្លួនក្នុង បន្ទប់ទឹក មិនដឹងស្លាប់ពី ពេលណាឡើយ ។
តាមការពិនិត្យជាក់ស្តែងរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ឈ្មោះ ដាំ យ៉ាន ពិតជាចងកសម្លាប់ខ្លួនពិត ប្រាកដមែន ។ សមត្ថកិច្ច បញ្ចប់ការពិនិត្យកោសល្យវិច័យចប់វនប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តសំបួរមាស ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល