ភ្លើង​ប្រចណ្ឌ បុរស​ខ្មែរ​​ អ៊ិស្លាម​​​ម្នាក់ ​ត្រូវ​ប្រពន្ឋ​​ជះ​ ទឹក​អាស៊ីដ​​ រលាករោល​​ ពេញ​មុខ

9/07/2013 0 Comments A+ a-

ខេត្តក្រចេះ ៖ ដោយសារតែកំហឹងភ្លើងប្រចណ្ឌ បុរសខ្មែរអ៊ិស្លាមម្នាក់ រងរបួសរលាកពេញមុខនិងដងខ្លួនត្រូវគេ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវស្ត្រីជាប្រពន្ឋ យកទឹកអាស៊ីដជះពេញផ្ទៃមុខក្តៅ ក្រហល់ក្រហាយ ខណៈកំពុងផឹកស៊ីជាមួយមិត្តភក្តិ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៦ កញ្ញា ២០១៣ ស្ថិតក្នុងភូមិសូបា ឃុំស្នួល ស្រុកស្នួល ។
បុរសរងគ្រោះឈ្មោះតាំ លា អាយុ៤៤ឆ្នាំ ជាកម្មករចំការកៅស៊ូស្នួល ។ តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានផឹកស៊ីជាមួយមិត្តភក្តិ៣នាក់ ស្រីម្នាក់នៅផ្ទះឈ្មោះវី ហើយភ្លាមនោះស្រាប់តែស្ត្រីជាប្រពន្ឋ មកដល់ក៏ស្រែកជេរនូវពាក្យ អសុរោះ ដោយសារខឹងប្រចណ្ឌប្តី ជាមួយស្ត្រីឈ្មោះពៅ ដែលអង្គុយផឹកជាមួយ រួចក៍ដើរត្រឡប់ទៅផ្ទះវិញ ។
ប្រភពបន្តថា លុះមួយសន្ទុះក្រោយមក ក៏ឃើញស្ត្រីជាប្រពន្ឋដើរមកម្តងទៀត ដោយមានកាន់ដបទឹកសុទ្ធ ច្រកទឹកអាស៊ីដមកដល់លើកជះចំពេញផ្ទៃមុខ ប្តីតែម្តង ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព