រឿងរ៉ាវស ហាយស្មន់ ក្លាយជាការ ដូរប្រពន្ធ
ខេត្ដបន្ទាយមានជ័យ ៖
រឿងដូរប្ដីប្រពន្ធកម្រនឹងកើតមានណាស់ ក្នុងសង្គមខ្មែរយើង
ប៉ុន្ដែគេឃើញមាននៅក្នុងរឿងនិទាន ស្រីកញ្ចើធ្លុះ
ដែលនិយាយដល់ការដូរប្រពន្ធគ្នា រវាងនាយ ភេត្រា និងនាយមាណព ។ ទោះបីជាបែបណា
រឿងរ៉ាវប្រហាក់ប្រហែល នឹងការដូរប្រពន្ធគ្នានេះ បានកើតឡើង
ខណៈដែលបុរសជាមិត្ដភក្ដិនឹងគ្នា២នាក់ ម្នាក់បានលួចសហាយស្មន់
នឹងប្រពន្ធមិត្ដភក្ដិរបស់ខ្លួន ហើយពង្រត់គ្នាទៅស្រុកថៃបាត់ទៅ ។
ចំណែកបុរសដែលប្រពន្ធរត់តាមមិត្ដភក្ដិនោះ
ក៏ងាកមកយកប្រពន្ធមិត្ដភក្ដិរបស់ខ្លួន ដែលប្ដីរត់ចោលទៅបាត់នោះ វិញដែរ ។
នេះជាការផ្លាស់ប្ដូរជីវិតប្ដីប្រពន្ធដែលមិន
មានការព្រាងទុកនោះទេ តែកាលៈទេសៈបានជំរុញឱ្យពួកគេទទួលយកបែបនេះ
ដោយសារតែដៃគូជីវិតរបស់ខ្លួនទាំងសងខាង បែរជាងប់ងល់នឹងកាមកិលេស
បោះបង់សារជាតិមនុស្សទៅធ្វើជាសត្វរត់ចោលប្ដី-ប្រពន្ធ និងកូនៗ ដោយទុកឱ្យប្ដី
និងប្រពន្ធរៀងខ្លួនជាអ្នកបីបាច់រក្សាមិនខុសពីទូកទៅកំពង់នៅ នោះឡើយ ។
ប្រភពព័ត៌មានដែលទទួលបាននៅព្រឹកថ្ងៃទី៦ កញ្ញា ឱ្យដឹងថា
ប្ដីប្រពន្ធមួយគូដែលមានកូនទាំងអស់៧នាក់ នាងជាប្រពន្ធឈ្មោះ សន ពៅ
អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃផ្ដៅ ឃុំតាក្រៀម ស្រុកបាណន់
ខេត្ដបាត់ដំបង និងប្ដីឈ្មោះ ប៊ុន ធឿម អាយុ៣០ឆ្នាំ មានស្រុកកំណើតជាមួយគ្នា ។
បច្ចុប្បន្នមានទីលំនៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក
ខេត្ដបន្ទាយមានជ័យ ។
ចំណែកប្ដី ប្រពន្ធមួយគូទៀត ប្ដីឈ្មោះ ឈុន លន់ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ មានប្រពន្ធឈ្មោះ ចាន់ សាវ័ន្ដ អាយុ២៦ឆ្នាំ មានស្រុកកំណើតជាមួយគ្នា និងមានកូន៣នាក់ ។ បច្ចុប្បន្ន មានទីលំនៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។ ប្រភពដដែលបន្ដថា បុរសជាប្ដីទាំង២នាក់គឺជាមិត្ដភក្ដិនឹងគ្នា ។ ម្ដងៗឈ្មោះ ប៊ុន ធឿម តែងតែនិយាយលេងបន្លំមែនបបួលឈ្មោះ ឈុន លន់ ដូរប្រពន្ធគ្នា ។
ចំណែកប្ដី ប្រពន្ធមួយគូទៀត ប្ដីឈ្មោះ ឈុន លន់ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ មានប្រពន្ធឈ្មោះ ចាន់ សាវ័ន្ដ អាយុ២៦ឆ្នាំ មានស្រុកកំណើតជាមួយគ្នា និងមានកូន៣នាក់ ។ បច្ចុប្បន្ន មានទីលំនៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។ ប្រភពដដែលបន្ដថា បុរសជាប្ដីទាំង២នាក់គឺជាមិត្ដភក្ដិនឹងគ្នា ។ ម្ដងៗឈ្មោះ ប៊ុន ធឿម តែងតែនិយាយលេងបន្លំមែនបបួលឈ្មោះ ឈុន លន់ ដូរប្រពន្ធគ្នា ។
តាមសម្ដីស្រ្ដីឈ្មោះ សន ពៅ ជាប្រពន្ធរបស់ឈ្មោះ ប៊ុន
ធឿម បាននិយាយថា នាងនឹងឈ្មោះ ប៊ុន ធឿម
បានរៀបការជាមួយគ្នាតាំងពីឆ្នាំ២០០៦មកម៉្លេះ មានកូនប្រុសស្រីចំនួន៦នាក់
បាននាំគ្នាទៅធ្វើការនៅប្រទេសថៃ ហើយបានស្គាល់ឈ្មោះ ឈុន លន់
និងរាប់អានគ្នាជាមិត្ដភក្ដិ បន្ទាប់មក ក៏ត្រឡប់មកស្រុកខ្មែរវិញ ។
ពេលនាងមានផ្ទៃពោះ៦ខែ កំណើតកូនទី៧
នាងត្រូវបានប្ដីដើរចោលទៅឆាបឆក់យកប្រពន្ធមិត្ដភក្ដិ
រួចនាំគ្នាពង្រត់ទៅធ្វើការនៅប្រទេសថៃ ដោយមិនបានគិតគូរពីនាង
និងកូនក្នុងផ្ទៃឡើយ ។ បន្ទាប់មក នាងឆ្លងទន្លេបានកូនប្រុស
ពេលនេះមានអាយុ២ខែហើយ ។
បើតាមការរៀបរាប់របស់បុរសអភ័ព្វស្នេហ៍ប្រពន្ធ
រត់ចោលឈ្មោះ ឈុន លន់ បាននិយាយថា
រូបគេនិងប្រពន្ធបានរៀបការជាមួយគ្នាជាច្រើនឆ្នាំមកហើយ
និងមានកូនប្រុសស្រីចំនួន៣នាក់ ។ បន្ទាប់ពីឈ្មោះ ប៊ុន ធឿម ដែលជាមិត្ដភក្ដិ
និងប្រពន្ធរបស់ខ្លួនពង្រត់គ្នាទៅប្រទេសថៃបាត់ទៅ ពេលឃើញប្រពន្ធឈ្មោះ ប៊ុន
ធឿម ឆ្លងទន្លេគ្មានប្ដីនៅមើលថែ បម្រើបាយទឹក និងដុតភ្លើងឱ្យ
ខ្លួនក៏ស្ម័គ្រចិត្ដនៅបម្រើបាយទឹក និងដុតភ្លើងឱ្យ
និងបានព្រមព្រៀងគ្នាសម្រេចចិត្ដយកគ្នាជាប្ដីប្រពន្ធវិញ
ដូចជាការដូរប្រពន្ធគ្នាទៅចុះ
ធ្វើម៉េចបើព្រហ្មលិខិតបានកំណត់ឆាកជីវិតរបស់គេឱ្យទទួលយកបែបនេះ ។
ការព្រមព្រៀងចាប់ដៃគ្នានេះ ពួកគេមានកូនរៀងៗខ្លួនដែរ
ដែលបូកសរុបទៅ១០នាក់ទៅហើយ ដែលត្រូវឱ្យគូស្នេហ៍នេះរ៉ាប់រងចិញ្ចឹម
ខណៈពេលដែលប្ដីប្រពន្ធពួកគេដែលលួចសាហាយស្មន់គ្នានោះកំពុងឈ្ងុយ
ឆ្ងាញ់នឹងភ្លើងកាមទេពឯស្រុកថៃតែ២នាក់ប្ដីប្រពន្ធប៉ុណ្ណោះ ។
ចំណែកពួកគេ២នាក់យកគ្នាជាប្ដីប្រពន្ធប្រៀបដូចដូរគ្នានេះកំពុង
ទទួលចិញ្ចឹមកូន១០នាក់ឱ្យរហង់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព