ទៅឲ្យ​គ្រូដាក់ស្នេហ៍ ដូចយកខ្លួនឲ្យ​ គ្រូស្នេហ៍រំលោភ

9/12/2013 0 Comments A+ a-



ចិន : យោងតាមប្រភពព័ត៌មានពីគេហទំព័រ upi.com បានឲ្យដឹងថា បុរសជន ជាតិចិនម្នាក់ឈ្មោះ Huan Jianjun ត្រូវបានចាប់ខ្លួនបន្ទាប់ពី គាត់បានអនុវត្តសិច លើស្ត្រីម្នាក់ដោយអះអាងថា នេះជាវិធីជួយបណ្តេញខ្មោចព្រាយបិសាច ចេញពីប្រដាប់ភេទស្ត្រីរូបនោះ។
ស្ត្រីរងគ្រោះឈ្មោះ A Xin បានទៅរកលោក Jianjun ដែលជាគ្រូដេញខ្មោចស្នើឲ្យ គាត់ជួយនាងដាក់ស្នេហ៍ថៅកែឲ្យ ស្រលាញ់ក្នុងកម្រៃសេវាចំនួន ៣០០០ដុល្លារ តែគាត់បែរជាអនុវត្តវិធីដាក់ប្រដាប់ភេទ ខ្លួនឯងចូលយោនីរបស់នាង ដោយនិយាយថា ជាការបណ្តេញភាពចង្រៃ ដូចជា ខ្មោចព្រាយបិសាចទៅវិញ។
A Xin បានរាយការណ៍ទៅប៉ូលីស នៅថ្ងៃបន្ទាប់មក ហើយ Jianjun ក៏ត្រូវប៉ូលីសចាប់ខ្លួន នៅក្នុងខេត្ត Guangdong ប៉ុន្តែគាត់បាន បដិសេធថា ខ្លួនមិនបានប្រព្រឹត្តសិចលើ A Xin នោះទេ៕

ប្រភពពី៖Lookingtoday