សម្តេចហ៊ុន សែន កំពុងជួបពិភាក្សា ជាមួយ លោក សម រង្ស៊ី
ភ្នំពេញ៖ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន អនុប្រធាន គណបក្សប្រជាជនកម្ពុជា កំពុងជួប ចរចាពិភាក្សា រកដំណោះស្រាយ ជាមួយ លោកសម រង្ស៊ីប្រធាន គណបក្ស សង្គ្រោះជាតិ កាលពីម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣នេះ នាវិមានរដ្ឋសភា ។
សមាសភាព ដែលចូលរួម ក្នុងកិច្ចប្រជុំ រកដំណោះស្រាយនេះ គណបក្សប្រជាជនកម្ពុជា មាន សម្តេចតេជោ ហ៊ុន សែន , លោក ស ខេង , លោក សាយ ឈុំ , លោក ឈាង វុន , លោក ប្រាក់ សុខុន , លោក សោម សឿន , និងលោក សក់ សេដ្ឋា ចំណែកគណបក្សសង្គ្រោះជាតិមាន លោក សម រង្ស៊ី , លោក កឹម សុខា , លោក យឹម សុវណ្ណ , លោក ស៊ុន ឆ័យ , លោក ប៉ុល ហំម , អេង ឆៃអៀង និងលោក គួយ ប៊ុនរឿន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ កន្លងមកនេះ កំពូលថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ ក៏បានជួបជាមួយគ្នាម្តងរួចមកហើយ នៅព្រះបរមរាជវាំង ដោយមាន ព្រះមហាក្សត្រនរោត្តម សីហមុនី ព្រះអង្គបានយាងធ្វើជា ព្រះរាជអាជ្ញាកណ្តាល ក្នុងការសម្របសម្រួល ៕ផ្តល់សិទ្ធិដោយ៖ Lookingtoday.com
Read more: http://www.cambodiapage.info/?p=15188#ixzz2f1cr2Jpn