នីស្សាន់បុកស្ដ្រី ម្នាក់អូសជាង១០០ម៉ែត្រ ស្លាប់និងមនុស្ស៤នាក់ រងរបួសរួចជ្រុលទៅ បុកផ្ទះលក់ឥវ៉ាន់ ពីរទៀតខូតទាំងស្រុង
ខេត្ដកំពង់ឆ្នាំង ៖ ស្ដ្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងមនុស្ស ៤នាក់ទៀតបានរងរបួសធ្ងន់និងស្រាល នៅក្នុងឧប្បត្ដហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយរថយន្ដនីស្សាន់មួយគ្រឿងបើកបុកស្ដ្រីម្នាក់ពេញមួយ ទំហឹងអូសជាង១០០ម៉ែត្រនិងជ្រុល ទៅបុកតូបលក់ឥវ៉ាន់ចំនួនពីរតូបទៀតបណ្ដាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្ដកំពង់ឆ្នាំង ។
នគរបាលចរាចរណ៍បានឱ្យដឹងថា រថយន្ដបង្ករម៉ាកនីស្សាន់ពាក់ស្លាកលេខ ភ្នំពេញ2E-4156 ។ នគរបាលបញ្ជាក់ថា នៅមុនពេលកើតហេតុរថយន្ដនីស្សាន់ ខាងលើបើកក្នុងទិសដៅពីលិចទៅកើត ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែ បើកទៅបុកស្ដ្រីម្នាក់ឈ្មោះយូ បឿន អាយុ ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុកំពុង តែឈរចាំរថយន្ដនៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាមៗ ។ បន្ទាប់មក បានជ្រុលទៅបុកតូបលក់ឥវ៉ាន់ពីរតូប ទៀតបណ្ដាលឱ្យស្ដ្រីម្នាក់ឈ្មោះប៉ាត គារ ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើត ហេតុខាងលើរងរបួសធ្ងន់និងអ្នកធ្វើ ដំណើរ៣នាក់ទៀតមិនស្គាល់អត្ដសញ្ញាណបានរងរបួសស្រាល ។ ក្រោយពេលកើតហេតុអ្នកបើករថយន្ដបង្ករបានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់រថយន្ដនៅកន្លែងកើតហេតុត្រូវបាននគរបាលយកមករក្សាទុក ៕
______________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត