នារីប៉ូឡូញម្នាក់ ធ្វើដំណើរនៅ ជុំវិញពិភពលោក ស្វែងរកបុរស រួមភេទឱ្យបាន 1សែននាក់
សារព័ត៌មាន Huffington Post
បានរិះគន់នាងអានីញ៉ា ឡៃសេវស្តា អាយុ២១ឆ្នាំ ជនជាតិប៉ូឡូញ
ដែលរៀបចំគម្រោងធ្វើដំណើរទេសចរណ៍កម្សាន្តនៅលើពិភពលោក
ស្វែងរកដៃគូរួមរ័កឱ្យបាន១សែននាក់ ។
អ្នកប្រើប្រព័ន្ធវេបសាយជាច្រើនរិះគន់ ដោយអ្នកខ្លះយល់ថា
នាងឡៃសេវស្តា មានបញ្ហាផ្លូវចិត្ត
ឬអាចមានអាការរោគខ្វះប្រុសមិនបាន តែអ្នកខ្លះទៀតយល់ថា
វាជាសិទ្ធិរបស់បុគ្គល ។ ទោះជាយ៉ាងណាក្តី
មនុស្សជាច្រើនសង្ស័យថា នាងឡៃសេវស្តា
ចង់បង្កើតភាពល្បីរន្ទឺខ្ទរខ្ទារ ទើបបង្កើតផែនការនោះ ។
នាងឡៃសេវស្តា
បានផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មានអូស្ត្រានថែមថា
«ខ្ញុំត្រូវការបុរសពីប៉ូឡូញ អឺរ៉ុប និងនៅទូទាំងពិភពលោក ។
ខ្ញុំចូលចិត្តរួមរ័ក និងភាពស្រើបស្រាលជាមួយបុរស ។
ខ្ញុំធ្លាប់បានរួមរ័កជាមួយបុរសចំនួន២៨៤នាក់រួចមកហើយ
តែវាមិនគ្រប់ទេ ។
ខ្ញុំត្រៀមធ្វើដំណើរស្វែងរកបទពិសោធន៍នៃការរួមភេទជាមួយបុរសឱ្យ
បាន១សែននាក់ ។
រាល់លើកខ្ញុំចំណាយពេលរួមដំណេកជាមួយដៃគូម្នាក់ប្រហែល២០នាទី»
។ តាមបទសម្ភាសន៍របស់នាងឡៃសេវស្តា
គឺនាងត្រូវរួមដំណេកជាមួយបុរសយ៉ាងតិច៣២នាក់ ក្នុងមួយសប្តាហ៍
និងរយៈពេល៦០ឆ្នាំ ទើបគ្រប់ចំនួនដែលបានគ្រោងទុក ៕