គន្លឹះធ្វើ ឱ្យបុរស ចុះពីលើ គ្រែមិនរួច ព្រោះតែ តិចនិច Sex របស់នាង
ទាំងនេះ ជាផ្នែកតូចមួយនៃគន្លឹះធ្វើឱ្យបុរស មិនអាចអត់អ្នកបាន។ ដូច្នេះ ចូរសិក្សាស្វែងយល់ពីអត្ថប្រយោជន៍ខាងក្រោម ៖និយាយពាក្យពេចន៍ មានន័យជ្រាលជ្រៅដាក់គាត់ ៖
និយាយពាក្យច្រាសឆ្អេះខ្សឹបដាក់ត្រចៀកគេតិចៗ ធ្វើដូច្នេះទើបចិត្ដគេ នឹងចាប់ផ្ដើមស្វែងយល់ពីភាពរវើរវាយរបស់អ្នក។ ហៅឈ្មោះគេ ហើយឱ្យគេប្រព្រឹត្ដដាក់តាមអ្វី ដែលអ្នកចង់បាន។ គ្មានអ្វីគួរឱ្យចាប់អារម្មណ៍បែបសិចស៊ី ជាងគេនិយាយស្ដីបែបនេះដាក់គេ ខណៈពេលកំពុងនៅលើគ្រែតែពីរនាក់នោះទេ។
សាកល្បងពិសោធន៍រូបគេ ៖
បុរសៗចង់ឱ្យមិត្ដស្រីខ្លួន ធ្វើជារបស់ដែលគេត្រូវការ ជាស្ដ្រីនៅតាមផ្លូវ និងជាមនុស្ស ដែលគេពេញចិត្ដបំផុត នៅលើគ្រែ។ អ្នកត្រូវធ្វើជាអ្នកចាប់ផ្ដើមនៅលើគ្រែ និងបង្ហាញឱ្យគេឃើញ ពីទង្វើរបស់អ្នក។ ការប្រើក្បាច់ម៉ែចែកឱ្យ គឺធ្វើឱ្យគេរឹតតែស្រឡាញ់ពេញចិត្ដអ្នក ប៉ុន្ដែការប្រើក្បាច់ដទៃទៀតក្រៅពីនេះ នឹងរឹតតែធ្វើឱ្យគេពេញចិត្ដខ្លាំងឡើងៗ និងត្រូវការអ្នកលើសពេលមុនៗ។ ដូចគ្នានេះដែរ គេក៏ចង់សិក្សាស្វែងយល់ពីឥរិយាបថរបស់អ្នក ដើម្បីផ្គាប់ផ្គន់ ឱ្យត្រូវចិត្ដអ្នកផងដែរ។ នេះជាយុទ្ធសាស្ដ្រឈ្នះៗ ក្នុងរឿងគ្រែខ្នើយ។
ត្រូវចេះគ្រប់គ្រង ៖
ប្រសិនបើអ្នកព្យាយាម ធ្វើឱ្យគេងប់ងល់នៅលើគ្រែ ត្រូវចេះគ្រប់គ្រងឱ្យបានល្អ និងសង្កេតមើលថា តើមានប្រសិទ្ធភាព ឬ ទេ។ អ្នកមិនចាំបាច់ អនុវត្ដគ្រប់ពេលវេលានោះទេ ប៉ុន្ដែការលេងសើចម្ដងម្កាល ជាទីដែលអ្នកដើរតួជាគូកំណាន់ចិត្ដ មានឥទ្ធិពល អាចធ្វើឱ្យគេវីវក់វង្វេង ដោយសារអ្នក។ ធ្វើឱ្យគេផ្ដួលផ្ដេកចុះ ស្ទាបអង្អែលគេ និងប្រាប់ឱ្យគេធ្វើអ្វីដាក់អ្នក តាមដែលអ្នកចង់ ហើយគេប្រាកដជាចូលចិត្ដ នៅពេលដែលមិត្ដស្រីរបស់ខ្លួន ប្រាប់ឱ្យធ្វើម្ដងម្កាល។
ធ្វើជារបៀបអឹមអៀនៗ ដោយជន្លគេលេង ហើយរុញគេចេញ ប៉ុន្ដែអាចឱ្យគេមករកអ្នកបានវិញ។
ជាមួយនឹង គន្លឹះធ្វើឱ្យបុរសចុះពីលើគ្រែមិនរួច ទាំងនេះ ប្រុសស្នេហ៍របស់អ្នក មុខជាមើលឃើញអ្នកជានារីកំពូលស្នេហ៍ និងសិចស៊ីបំផុត។
ត្រូវដឹងថា ការចេះពីវិធីធ្វើឱ្យបុរសងប់ងល់បែបនេះ ក៏ជាការធ្វើឱ្យគេមានការចាប់អារម្មណ៍ខ្លាំង ហើយវាក៏ជាសិល្ប ជួយធ្វើឱ្យចំណងស្នេហារបស់អ្នក រឹតតែស្ថិតស្ថេរ គង់វង្សជាអមតៈ៕
ប្រែសម្រួល៖ នៀតស្រី o(o_O)o
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស៊ីវិល័យ

