ក្រុមយុវជន FACEBOOK នាំគ្នាធ្វើការងារ មនុស្សធម៌
កាលពី មួយសប្ដាហ៍មុនពេលចុះផ្សាយអត្ថបទនេះ ខ្ញុំបានអំពាវសុំអោយសប្បុរសជននានា ទាំងក្នុងក្រុងក្រៅក្រុង ឬ ក្រៅប្រទេសអោយជួយដល់អ្នកភូមិបូរីកីឡាដែលកំពុងជួបនូវភាពខ្វះខាត លំបាកវេទនាដោយការអភិវឌ្ឍន៍។
លុះក្រោយមកយើងក៏ទទួលបាននូវអំណោយជាច្រើនហួសពីការស្មាន និងមានក្រុមយុវជនដែលមកពីបណ្ដាញសង្គម Facebook ជាច្រើននាក់ថែមទៀត បានសហការគ្នាដើម្បីធ្វើសកម្មភាពការងារមួយនេះ ដែលមានខ្ញុំ សាម៉ាឌី ជាអ្នកដឹកនាំ។ ស្ថានភាពជាក់ស្ដែង យើងពិតជាមិនអាចស្មានដល់នោះទេ ព្រោះពួកគាត់បានលើកដៃសំពះ អរគុណដល់ក្រុមយុវជន និងសប្បុរសជនឯទៀតៗ ដែលបានបរិច្ចាគសំលៀកបំពាក់ ស្បែក ជើង ផ្ទាល់ខ្លួន ខ្លះទៀតក៏បានចូលរួមជាសៀវភៅ ប៊ិច ទៀតផង។ ខាងអ្នកតំណាងសហគមន៍បូរីកីឡាក៏បានថ្លែងអំណរគុណផងដែរថា៖
សហគមន៍បុរីកីឡា៖ យើងខ្ញុំទាំងអស់គ្នា ជាជនរងគ្រោះដោយសារការបណ្តេញចេញដោយបង្ខំ បាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ កាលពីថ្ងៃ 3 មករា 2012 កន្លងទៅ ។
សូមគោរពថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លា របស់ពុកម៉ែ បងប្អូន និស្សិត បុគ្គលិកក្រុមហ៊ុន និងក្រុមយុវជនស្ម័គ្រចិត្ត នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ដែលបាននាំយកអំណោយ មកចែកជូនយើងខ្ញុំទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី 23 ខែ មិថុនា ឆ្នាំ 2013 នេះ ។
អំណោយទាំងនោះរួមមាន ក្នុងមួយគ្រួសារៗទទួលបាន អង្ករ 2គីឡូក្រាម, មី 5កញ្ចប់, ខោអាវ 1ស្បោង, និងសម្ភារៈក្មេងរៀន ដូចជា សៀវភៅ 6ក្បាល, ប៊ិច 3ដើម, ខ្មៅដៃ 3ដើម, ជ័រលុប 2ដុំ, ទឹកលុប 2ដើម ។ សូមគោរពជូនពរបងប្អូនម្ចាស់អំណោយ និងក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ ជួបប្រទះនូវសុខភាពល្អ កម្លាំងពលំមាំមួន និងសម្រេចជោគជ័យគ្រប់ភារកិច្ច ៕
សូមមើលវីដេអូសកម្មភាពពួកយើងដូចខាងក្រោម