វីដេអូ៖ បុរសម្នាក់បាន ថើបកូនត្រីឆ្លាម តែត្រូវវាខាំមាត់វិញ

8/10/2013 0 Comments A+ a-

អ្នកមគ្គុទេសក៍ក្នុងបាតសមុទ្រម្នាក់ ឈ្មោះ Dave Marcel បាននាំភ្ញៀវទេសចរទៅក្នុងបាតសមុទ្រ នៃទីក្រុង Largo រដ្ឋ Florida សហរដ្ឋអាមេរិក ដើម្បីជួបនឹងសត្វសមុទ្រនានា ក្នុងនោះក៏មានប្រភេទត្រីឆ្លាម Nurse Shark ទំងន់ ១៣៦គីឡូក្រាមផងដែរ។
ត្រីឆ្លាមទាំងនោះ គឺមានលក្ខណៈស្លួត ចូលចិត្តឲ្យយើងអង្អែលខ្លួនវាដូចជាសត្វចិញ្ចឹម។ Marcel បានបង្ហាញប្រាប់ភ្ញៀវទេសចរ ពីភាពគួរឲ្យស្រលាញ់ និងគ្មានគ្រោះថ្នាក់ពីសត្វត្រីឆ្លាម Nurse Shark ដោយចាប់ពួកវាយកមកថើប ហើយអនុញ្ញាតឲ្យ ភ្ញៀវទេសចរទាំងអស់ធ្វើតាមគាត់។ តែសំណាងអាក្រក់ ថ្ងៃមួយសត្វឆ្លាមបានខាំគាត់វិញ ខណៈពេលដែលគាត់ថើបមាត់របស់វា។ សកម្មភាពដែលឆ្លាមនោះខាំមាត់ របស់លោក Marcel ត្រូវបានថតជាប់ដោយកាមេរ៉ា ហើយបានចុះផ្សាយក្នុងប៉ុស្ដិ៍ទូរទស្ស Discovery Channel ផងដែរ។
មានចំនុចមួយដែលគេបានសង្កេតឃើញ ពីមូលហេតុដែលត្រីឆ្លាមខាំមាត់របស់លោក Marcel គឺបណ្ដាលមកពីគាត់ បានផ្ងារពោះរបស់ត្រី មុនពេលដែលគាត់ថើមមាត់របស់វា ហើយគាត់មិនដែលធ្លាប់ធ្វើបែបនេះពីមុនឡើយ។ លោក Marcel បានគិតថា ភ្នែករបស់ត្រីឆ្លាមគឺនៅផ្នែកខាងលើក្បាល វាមិនបានមើលឃើញថាលោក Marcel ថើបវានោះទេ គឺវាបានគិតថា គាត់កំពុងតែឲ្យចំណីដល់វា ហេតុដូចនេះ ទើបវាបានខាំមាត់របស់គាត់មួយទំហឹង។
តាំងពីពេលនោះមក គេបានបំរាមដល់អ្នកទេសចរ ដែលលេងនៅបាតសមុទ្រថា “don’t kiss a shark Spider-Man style” កុំថើបត្រីឆ្លាម ដូចដែលមនុស្សពីងពាងថើប។
តើប្រិយមិត្តធ្លាប់ទៅលេងនៅបាតសមុទ្រដែរ ឬ ទេ? បើមានបំណងទៅទស្សនៈកិច្ចក្នុងបាតសមុទ្រ សូមកុំថើបត្រីឆ្លាម ឲ្យសោះ។ សូមទស្សនាវីដេអូខាងក្រោម៖




កែសម្រួលដោយ អៀង
ខ្មែរឡូត