ប្រធាន សមាគមខ្មែរនៅ កាណាដា លោក ឃុន ដេវិត អួតពីចរិត ឈិត សុវណ្ណបញ្ញា

8/12/2013 0 Comments A+ a-

ភ្នំពេញ៖  តារាចម្រៀងប្រចាំ នៅផលិតកម្ម រស្មីហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា មួយរយៈចុងក្រោយនេះ ត្រូវបានមហាជនមើលឃើញថា នាងហាក់កំពុងតែ មានសន្ទុះគាំទ្រ ខ្លាំងក្លាជាងមុន ពេលមុនៗ។ ខណៈដែលមុននេះបន្តិច មានលេចឮដំណឹងមកថា នាងកំពុងតែមាន ទំនាក់ទំនងស្នេហា ជាមួយបុរសក្រៅស្រុក។
ទន្ទឹមនឹងកេរ្តិ៍ឈ្មោះល្បី ការគាំទ្រកាន់តែច្រើន ឈិត សុវណ្ណបញ្ញា បច្ចុប្បន្ន ក៏កំពុងតែទទួលបាន ការកោតសរសើរផងដែរ ពីសំណាក់ទស្សនិកជន ជុំវិញការរៀបចាំ ចរិកឫកពារ ដែលមើលទៅស័កិ្តសម ជាតារាល្បី។ ជាងនេះទៅទៀតថ្មីៗ ក៏មានប្រធានសមាគមន៍ខ្មែរ នៅកាណាដា បានសម្តែងការ កោតសរសើរជាខ្លាំង មកលើតារាស្រីរូបនេះ។
ឆ្លើយឆ្លងជាមួយ ភ្នាក់ងារគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃ៩ ខែសីហា ឆ្នាំ ២០១៣ លោក ឃុត ដេវិត ប្រធានសមាគមន៍ខ្មែរ នៅកាណាដា បាននិយាយប្រាប់ ឲ្យដឹងថា ឈិត សុវណ្ណបញ្ញា ជាតារាស្រីរបស់ខ្មែរមួយដួង ដែលទទួលបាន ការគាំទ្រច្រើន ពីសំណាក់បងប្អូន អាណិកជនខ្មែរ ដែលរស់នៅទីនោះ។
លោក ឃុត ដេវិត បាននិយាយទៀតថា កញ្ញា ឈិត សុវណ្ណបញ្ញា ជាតារាដែលមាន ចរិតឫកពារល្អ មិនចេះវាយឫក ឆ្មើងឆ្មៃ ជាមួយទស្សនិកជនឡើង។ ម្យ៉ាងទៀតកាលពី អំឡុងពេល ដែលនាងចេញទៅ សម្តែងនៅអូស្រ្តាលី កាលពីប៉ុន្មានឆ្នាំមុននោះ គឺ បងប្អូនខ្មែរ ដែលរស់នៅអូស្តា្រលី បានសម្តែងការពេញចិត្ត យ៉ាងខ្លាំង ដោយសារ បញ្ញា ចេះមានភាពរីករាយ និង រាក់ទាក់ជាមួយ អ្នកនៅទីនោះ ខុសពីតារាមួយចំនួន។
ប្រធានសមាគមន៍ខ្មែរ នៅកាណាដារូបនេះ បានបន្តថា បច្ចុប្បន្នលោកក៏កំពុងតែ មានគម្រោង ត្រៀមដើម្បីទាក់ទងហៅ ឈិត សុវណ្ណបញ្ញា ឲ្យចេញទៅច្រៀង និង សម្តែងនៅទីនោះ ជាថ្មីម្តងទៀត។ ប៉ុន្តែលោកមិនទាន់ដឹងថា តើនាងអាចយល់ព្រម ទទួលតាមការអញ្ជើញ របស់លោក ឬមួយក៏អត់នោះទេ។
តារាចម្រៀងដែលពីមុន ធ្លាប់តែតុបតែងខ្លួនបែបសុភាពរាបសារស្លៀកពាក់ ជិតលើជិតក្រោម កញ្ញា ឈិត សុវណ្ណបញ្ញា នៅពេលចុងក្រោយនេះ ត្រូវបានមហាជន ទូទៅមើលឃើញថា នាងហាក់ដូចជាមានការ ប្រែប្រួលខុសប្លែក ពោលគឺរាល់ការតុបតែង ម៉ូដសក់ និង ការស្លៀកពាក់របស់នាង គឺមានលក្ខណៈ សិចស៊ីស្រស់ស្អាតខ្លាំង។
គួររំឭកថា កញ្ញា ឈិត សុវណ្ណបញ្ញា ថ្មីៗកន្លងមកនេះ ទើបតែទទួលរងនូវព័ត៌មានថា មានបុរស អាណិកជនខ្មែររស់នៅអូស្រា្តលី វ័យជាង ៤០ឆ្នាំម្នាក់ បាននឹង កំពុងតែ តាមទាក់ទងលួងលោម ចង់បានក្តីស្រលាញ់ពីនាង ។ ប៉ុន្តែបើទោះបីជាព័ត៌មាននេះ បានកំពុងតែលេចឮ សាយភាយពីមួយទៅមួយ យ៉ាងណាក្តី គេនៅមិនទាន់ឃើញ ឈិត សុវណ្ណបញ្ញា ចេញមុខប្រតិកម្ម ឬមួយបកស្រាយ អំពីរឿងនេះ ដើម្បីឲ្យទស្សនិកជន បានដឹងច្បាស់ ពីការពិតនៅឡើយទេ។ ផ្ទុយទៅវិញ នាងហាក់បែបដូចជា ព្រងើយកន្តើយ មិនខ្វាយខ្វល់អ្វីទាំងអស់៕ប្រភព lookingtoday
Looking Today