ទារកដ៏កម្សត់ និងចម្លែក ម្នាក់ អាចបង្កើត ភ្លើងដុតខ្លួន ឯងបាន នេះគឺជា លើកទី៤ ហើយ
ទារកដ៏កម្សត់ម្នាក់ អាយុ៣ខែ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត បន្ទាប់ពីត្រូវបានអណ្ដាតភ្លើងឆាបឆេះខ្លួន ជាលើកទី៤ និងដោយគ្មានហេតុផល រាល់ពេលដែលគេបែកញើស។យោងតាមប្រភពព័ត៌មានពី គ្រូពេទ្យមួយក្នុងប្រទេសឥណ្ឌា បានឲ្យដឹងថា ទារកឈ្មោះ Rahul ត្រូវបានរងរបួសដោយសារ ភ្លើងឆេះពេញខ្លួន ដោយខ្លួនឯង កាលពីសប្ដាហ៍មុន។ បុគ្គលិកក្នុងមន្ទីរពេទ្យ បានប្រាប់ថា នេះគឺជាលើកទី៤ហើយ ក្នុងឆាកជីវិតដ៏ខ្លីរបស់គេ ដែលត្រូវបានអណ្ដាតភ្លើងឆាបឆេះពេញខ្លួន តែអ្វីដែលគួរឲ្យឆ្ងល់នោះ គឺឆេះដោយគ្មានហេតុផល។ តែយោងតាមការពិនិត្យរបស់គ្រូពេទ្យ បានឲ្យដឹងថា ទារកម្នាក់នេះប្រហែលជាមាន ឧស្ម័នចំហេះនៅលើស្បែករបស់គេ ដែលធ្វើឲ្យខ្លួនរបស់គេឆាបឆេះបែបនេះ។
មានមនុស្សជាច្រើនបានចោទទៅម្ដាយរបស់ Rahul ថា បានយកគេទៅដាក់ក្នុងភ្លើង ឬ យកភ្លើងមកដុតគេ។ តែប៉ូលីសមិនទាន់មានភស្តុតាងណា ដែលសំអាងថាម្ដាយរបស់ Rahul ដុតកូនរបស់ខ្លួនឡើង ហើយគេជឿថា នាងមិនធ្វើបែបនេះឡើយ។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិតកំពុងតែ ធ្វើការពិសោធ និងស្វែងរកពីប្រភពនៃឧស្ម័នចំហេះដែលមាននៅលើខ្លួន របស់ទារក។ លោកវេជ្ជបណ្ឌិតបាន លើកឧទាហរណ៍មួយថា អ្នកដែលផឹកស្រា គឺមានផ្ទុកនូវជាតិអាល់កុល នៅក្នុងញើសរបស់ពួកគេ តែវានៅតែមិនអាចធ្វើឲ្យមានភ្លើងបាន។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងដ៏ចម្លែកមួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ខ្មែរឡូត

