ពោះម៉ាយ និងមេម៉ាយ រួមរ័ក ដោយព្រម ព្រៀងគ្នា ពេលម្តាយ ឃើញ បង្ខំឲ្យប្តឹង សមត្ថកិច្ច ចាប់ខ្លួន

8/30/2013 0 Comments A+ a-

បាត់ដំបងៈ បុរសពោះម៉ាយប្រពន្ធរត់ចោល និងស្រ្តីមេម៉ាយកូន ៣បានរួមរ័ក ដោយព្រមព្រៀងគ្នា បានជា បន្តបន្ទាប់ តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ សម្រេច៤ដង នៅចំណុចផ្ទះខាងស្រី ក្នុងភូមិព្រៃព្រាល ឃុំឃ្លាំង មាស ស្រុកបវេល លុះចុងក្រោយ ពេលម្តាយឃើញ បង្ខំឲ្យកូនប្តឹង សមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ បញ្ជូនមកស្នងការ នគរបាលខេត្ត នៅរសៀលថ្ងៃទី២៩ ខែសីហា ដើម្បីចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ត្រី អឿម ទិត្យ អធិការនគរបាល ស្រុកបវេលបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ សា វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ ប្រពន្ធរត់ចោលរស់នៅម្នាក់ឯង មុខរបរ កម្មករស៊ី ឈ្នួលគេតាមភូមិ មានទីលំនៅភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ។ ចំណែកស្រ្តីមេម៉ាយប្តីស្លាប់មាន អាយុ ៣៣ឆ្នាំ មានកូនតូចៗ៣នាក់ក្នុងបន្ទុក មុខរបរ ធ្វើស្រែ រស់នៅភូមិជាមួយគ្នាខាងលើ ។
លោកវរសេនីយ៍ត្រី អឿម ទិត្យ បានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយចោទថា បុរសពោះម៉ាយ បានចាប់រំលោភខ្លួន ជាបន្តបន្ទាប់ បានសម្រេច៤ដងរួចមក លោកបានឲ្យកម្លាំងចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅអធិការនគរបាលស្រុក ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយនាង បានសម្រេចចំនួន ៤ដង ពិតប្រាកដ មែន ខណៈក្រោយពេល ផឹកស៊ីរួចនៅផ្ទះខាងស្រី ដោយបានព្រមព្រៀងគ្នាគ្មានការបង្ខិតបង្ខំនោះទេ តែ ដោយម្តាយ និងបងប្អូនខាងស្រីបានឃើញ ក៏បាន បង្ខំឲ្យនាងដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចឲ្យចាប់ខ្លួន ចាត់ការតាមច្បាប់ ដោយមិនបានទាមទារសំណងអ្វីឡើយ ។ ជនសង្ស័យ បានឆ្លើយទៀតថា ខណៈពេល រួមភេទជាមួយនាងម្តងៗ នាងបានចាប់ឱប និងឡើងជិះខ្លួនមុន ព្រមទាំងសរសើរថាប្រដាប់បងធំទៀត ផង។
យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកអធិការស្រុក បានបញ្ជាឲ្យកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការខេត្ត នៅរសៀលថ្ងៃទី២៩ ខែសីហា ដើម្បីចាត់ការបន្តតាមច្បាប់ ។
លោក សេង លុច នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានបញ្ជាក់ថា យោងតាមសំណុំរឿង របស់លោកអធិការស្រុកបវេល រួមនឹងជនសង្ស័យម្នាក់ ដែលបានបញ្ជូនមកស្នងការខេត្ត នៅរសៀលថ្ងៃទី ២៩ ខែសីហា រួចមក ការិយាល័យជំនាញបានបញ្ជូនបន្ត ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ ដើម្បីចាត់ការតាមច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល