គ​.​ជ​.​ប ​អំពាវនាវ​ ដល់​សាធារណៈ ជន​ឲ្យ​រង់ចាំ​ ស្តាប់​លទ្ធផល​ បោះឆ្នោត​ពី ​គ​.​ជ​.​ប​​

8/06/2013 0 Comments A+ a-

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នៅថ្ងៃនេះ អំពាវនាវ​ដល់​សាធារណៈជន កុំ​ឲ្យ​ទុកចិត្ត លើ​ការផ្សព្វផ្សាយ​ព័ត៌មាន តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក ព្រោះ​ព័ត៌មាន​មិន​ពិត​ទាំងនោះ អាច​នាំឲ្យ​កើត​មាន​ចលាចល​ក្នុងសង្គម​។​
​តាម​សេចក្តីប្រកាស​ព័ត៌មាន គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៣​នេះ​ឲ្យដឹងថា ថ្មីៗ​នេះ​មាន​គណបក្សនយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន និង​បណ្តាញ​ព័ត៌មាន​សង្គម បាន​ធ្វើ​ផ្សព្វផ្សាយ​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ មិន​ត្រឹមត្រូវ និង​ពុំ​មាន​មូលដ្ឋាន​ពិត​ប្រាកដ​។ សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនោះ អាច​ធ្វើឲ្យ​មាន​ការយល់ច្រឡំ​ ដែល​នាំ​ដល់​ការ​បំពុល​បរិ​យា​កាស ធ្វើឲ្យ​បាត់​សណ្តាប់ធ្នាប់​របៀបរៀបរយ ​និង​សន្តិសុខ​សង្គម​។
​គ​.​ជ​.​ប អំពាវនាវ​សាធារណៈជន ឲ្យ​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​ការជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ដែល​ចេញពី គ​.​ជ​.​ប នឹង​ប្រកាស​ក្រោយ​ពី​ការពិនិត្យ​ផ្ទៀងផ្ទាត់ និង​ដោះស្រាយ​បណ្តឹង​ពាក់ព័ន្ធ និង​របាយការណ៍​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ បាន​ចប់សព្វគ្រប់​។​ តាម គម្រោង​គ ជ ប នឹង​ប្រកាស​លទ្ធផល​បឋម​នៅ​ថ្ងៃ​ទី​១០​ សីហា​។​
​ខណៈ ​គ ជ ប មិន​ទាន់​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​លទ្ធផល​ថា ខ្លួន​ទទួលបាន​៦៨​អាសនៈ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៥៥ អាសនៈ​។  តែ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា ខ្លួន​ទទួលបាន​៦៣​អាសនៈ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​។ ប្រពភ វីអូឌី