និសិ្សតម្នាក់ ត្រូវបង្ខំឲ្យ ផឹកទឹកនោម ខ្លួនឯងក្នុងគុក តែឈ្នះក្តីបាន ទឹកប្រាក់ ៤លានដុល្លារ
អាមេរិក : សារព័ត៌មានបរទេសមួយ បានចុះផ្សាយថា សិស្សម្នាក់ដែលត្រូវបាន គេបោះបង់ចោលនៅកន្លែងមួយ ដោយគ្មានអាហារ និងទឹកបរិភោគ រយៈពេល ៤ថ្ងៃបន្ទាប់មក រូបគេបានឈ្នះក្តី នូវសំណងជាទឹកប្រាក់ចំនួន ៤លានដុល្លារ។
និស្សិតម្នាក់នេះ មកពីរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគេឃុំឃាំងអស់រយៈពេល៤ថ្ងៃ ហើយត្រូវបាន បង្ខំឲ្យគេផឹកទឹកនោមខ្លួនឯង ដើម្បីមានជីវិតរស់នៅ។ គាត់ព្យាយាមសម្រក់ឈាម ដើម្បីសរសេរសំបុត្រទៅប្រាប់ម្តាយ។
តាមហេតុការណ៍បានឲ្យដឹងថា លោក Chong ត្រូវបានចាប់ខ្លួនដោយមន្ត្រី DEA ជាមួយមនុស្ស ៨នាក់ទៀត នៅឯពិធីមួយ ក្នុងតំបន់ San Diego បន្ទាប់ពីមន្ត្រីបានរកឃើញ ថ្នាំញៀន និង អាវុធមួយចំនួន។ ក្រោយមក មន្ត្រីទាំងនោះបាននិយាយថា គាត់នឹងបាន ទៅផ្ទះវិញ ប៉ុន្តែពួកគេបែរជាទុកគាត់ចោល ក្នុងបន្ទប់មួយអស់រយៈពេល ៤ថ្ងៃ ទៅវិញ។
មេធាវីរបស់គាត់បានដាក់ពាក្យប្តឹងពីបញ្ហានេះ ទាមទារសំណង ២០លានដុល្លារ ប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលសហព័ន្ធ ក្រោយមកក្រុមនោះ បានយល់ព្រមដោះស្រាយ សំណងប្រមាណ ៤លានដុល្លារ៕ប្រភព Lookingtoday