រួម​ភេទ​ម្តងៗ​ ថ្ងូរ​ផ្អើល រក​ដេក​មិន​បាន អ្នក​ជិតខាង​ ខឹង​ប្តឹង​ដល់​ តុលាការ

8/06/2013 0 Comments A+ a-

អង់គ្លេស: យោងតាមប្រភពព័ត៌មាន yourjewishnews បានចុះផ្សាយថា ស្ត្រីម្នាក់ឈ្មោះ Gemma Walker អាយុ៣១ឆ្នាំ រស់នៅតំបន់ Middlesbrough ក្នុងរដ្ឋផ្លរីដា ត្រូវបានតុលាការតម្រូវឲ្យ បង់ផាកពិន័យបន្ទាប់ ពីអ្នកជិតខាងប្តឹងថា នាង បញ្ចេញសំឡេង ឮខ្លាំងនៅពេលយប់ ជាពិសេសនៅ ពេលរួមភេទដែល ធ្វើឲ្យពួកគេដេកមិនបាន។
អ្វីដែលជាភស្តុតាងនោះ គឺអ្នកជិតខាងបានថត សំឡេងតន្ត្រី និងសម្រែក នៅពេលរួមភេទ ផ្តល់ដល់តុលាការ ហើយពួកគេ និយាយថា វាមិនមែនជាលើកទីមួយទេ ដែលពួកគេឮគឺជា ច្រើនខែមកហើយ។ បន្ទាប់ពីរកឃើញ កំហុសរបស់ Walker តុលាការបាន សម្រេចឲ្យនាងបង់ ផាកពិន័យជាទឹក ប្រាក់ប្រហែលជិត ២ពាន់ដុល្លារ៕