និស្សិត​ឆ្នាំ​ ទី​៤​ម្នាក់​លេប ថ្នាំ​សម្លាប់​ខ្លួន​ សរសេរ​ បណ្តាំ​ទុក​

8/28/2013 0 Comments A+ a-

ភ្នំពេញ​៖​ យុវជន​គិត​ខ្លី​លេបថ្នាំ​សម្លាប់​ខ្លួន​ម្នាក់​មានឈ្មោះ​ លាង​ គឹ​ម​ហេង​ អាយុ​២១​ឆ្នាំ​ ជា​និស្សិត​ផ្នែក​ឌី​សាញ​ ឆ្នាំ​ទី​៤​ សាកលវិទ្យាល័យ​ស៊ី​តិច​ ស្នាក់​នៅ​ជាមួយ​ម្តាយមីង​ នៅ​ខាងក្រោយ​ផ្សារ​ហេង​លី​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​បាន​ផឹកថ្នាំ​សម្លាប់​ខ្លួន​ រួច​សរសេរ​បណ្តាំ​ទុក​ផ្តាំផ្ញើរ​របស់របរ​គេ​នៅ​សល់​ត្រូវ​ទុក​ឲ្យ​អ្នក​ណាខ្លះ​ ហើយ​យក​សព​គេ​ទៅ​ធ្វើបុណ្យ​នៅផ្ទះ​ប៉ា​របស់​គេ​ ។​
​ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​ ២៧​ ខែសីហា​ នៅផ្ទះ​ខាងក្រោយ​ផ្សារ​ហេង​លី​ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ គ្រា​ដែល​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ បាន​ដឹក​យុវជន​វ័យក្មេង​ម្នាក់​ ក្នុង​ស្ថានភាព​ដេក​សន្លប់​ស្តូកស្តឹង​ ដោយ​ប្រាប់​ថា​ ដឹក​មក​ពី​ខាងក្រោយ​ផ្សារ​ហេង​លី​ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ។​
​បើ​តាម​សម្តី​របស់​ម្តាយមីង​យុវជន​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ សព្វថ្ងៃ​ស្នាក់​នៅ​ជាមួយ​គាត់​ មិន​បាន​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​របស់​គេ​ទេ​ ដោយសារ​តែ​ខឹង​ឪពុក​ម្តាយ​របស់​គេ​ ។​ ម្តាយមីង​បាន​បង្ហើប​ទៀត​ថា​ នៅ​វេលា​ម៉ោង​ ១១​ថ្ងៃត្រង់​ គាត់​ទៅ​ផ្សារ​ស៊ិ​ន​ជូ​រី​ ហើយ​បាន​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ធម្មតា​ ។​ រហូត​ដល់​ម៉ោង​ ១២​ថ្ងៃ​ ត្រង់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ ទ្វារ​អត់​ចាក់​គន្លឹះ​ពី​ខាងក្នុង​ គាត់​បាន​រុញ​ទ្វារ​ចូល​ ស្រាប់តែ​ឃើញ​ក្មួយ​ប្រុស​ដេក​សន្លប់​ស្តូកស្តឹង​ទៅ​ហើយ​ និង​ឃើញ​នៅ​ជិត​ខ្លួន​មាន​ថ្នាំ​សម្លាប់​សត្វល្អិត​ និង​មាន​លិខិត​បណ្តាំ​មួយ​សន្លឹក​ ភ្លាមៗ​នោះ​គាត់​បាន​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​ និង​លើក​ជន​រង​គ្រោះ​ដាក់​លើ​រ៉ឺ​ម៉ក​កង់​បី​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ភ្លាមៗ​ នៅ​ក្នុង​បណ្តាំ​បាន​សរសេរ​ថា​ “​ ទូរស័ព្ទ​អាយ​ហ្វូ​ន​៥​ របស់ខ្ញុំ​ ទុក​ឲ្យ​ជេ​ឃី​សម្រាប់​សង​ប្រាក់​,​ កុំ​ព្យូ​រ​ទ័​រ​ទុក​ឲ្យ​ភ​ក្កី​,​ លុយ​មាន​ប៉ុន្មាន​នៅ​ជាប់​ខ្លួន​ខ្ញុំ​ទុក​ឲ្យ​ដាក់​ទាន​,​ ម៉ូតូ​ទុក​ឲ្យ​ម៉ាក់​ខ្ញុំ​,​ សុំ​ទោស​ម៉ាកយាយ​ចៅ​សូម​សងគុណ​ ម៉ាកយាយ​ជាតិ​ក្រោយ​ទៅ​ចុះ​ កូន​ស្រឡាញ់​ម៉ាកយាយ​,​ ក្រោយ​ពេល​ខ្ញុំ​ស្លាប់​សូម​យក​ខ្ញុំ​ធ្វើបុណ្យ​នៅផ្ទះ​ប៉ា​របស់ខ្ញុំ​,​ តុក្កតា​នេះ​ទុក​ឲ្យ​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​,​ សូមទោស​ម៉ាកយាយ​ដែល​ខ្ញុំ​ស្រឡាញ់​ ខំ​ចិញ្ចឹម​ថែរក្សា​ខ្ញុំ​ផ្គត់ផ្គង់​គ្រប់គ្រង​ ចាំជាតិ​ក្រោយ​ចៅ​សងគុណ​ម៉ាកយាយ​វិញ​ ….”​ ។​
​ចំពោះ​ការ​ផឹកថ្នាំ​សម្លាប់​ខ្លួន​នេះ​ ក្រុម​គ្រួសារ​ព្យាយាម​លាក់លៀម​ មិន​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យុវជន​ម្នាក់​នេះ​ ដាច់​ចិត្ត​សម្លាប់​ខ្លួន​ទេ​ ។​ ទោះបីជា​យ៉ាងណា​ ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ព្រះ​កុសុមៈ​ ប៉ុន្តែ​រយៈពេល​នៃ​ការ​លេប​យូរ​ម៉ោង​ពេក​ ទើប​ជាតិ​ថ្នាំ​ជ្រាប​ចូល​ពេល​ខ្លួនប្រាណ​ ហើយ​គ្រូពេទ្យ​ខំប្រឹង​លាង​ក្រពះ​ជម្រះ​ជាតិពុល​ និង​ព្យួរសេរ៉ូម​ បណ្តេញ​ជាតិពុល​យ៉ាងណា​ ក៏​លោកគ្រូ​ពេទ្យ​បញ្ជាក់​ថា​ មាន​សង្ឃឹម​ ៤០​ភាគរយ​ប៉ុណ្ណោះ​ ។​
​បន្ទាប់​ពី​ព័ត៌មាន​នេះ​បានដឹង​ដល់​មិត្ត​ភ័​ក្រ​រួម​ថ្នាក់​ពួក​គេ​បាន​មើល​ដល់​មន្ទីរពេទ្យ​ផង​ដែរ​ ដោយ​ក្រុម​មិត្ត​ភ័​ក្រ​និយាយ​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​ឃើញ​ជន​រង​គ្រោះ​មានទឹក​មុខស្រងូត​ស្រ​ង៉ា​ត់​ ដោយ​អ្នកខ្លះ​ថា​មក​ពី​អន់ចិត្ត​ជាមួយ​ឪពុក​ម្តាយ​ ឯ​អ្នកខ្លះ​ទៀត​ថា​ មក​ពី​សង្សា​បែកចិត្ត​ទើប​ធ្វើ​ឲ្យ​រូបគេ​ធ្វើ​អត្ថ​ឃាត​បែប​នេះ​៕​ 

From : abcnonstop