ដាក់កាមេរ៉ាថត ខ្មោច បែរជាជាប់រូប កូនប្រុសកំពុង រួមរ័ក្សជាមួយ សង្សារខ្លួនទៅវិញ
បុរសនៅក្នុងប្រទេសអូស្ត្រាលីម្នាក់បានគិតមមៃនឹងការស្វែងរកខ្មោច នៅក្នុងផ្ទះរបស់គាត់ ដូចច្នេះគាត់ក៏បានធ្វើដូចអ្វីដែលគាត់បានមើលនៅក្នុងរឿងកុន ដោយគាត់បានដាក់កាមេរ៉ាមួយនៅក្នុងផ្ទះរបស់គាត់ដើម្បីពិនិត្យមើល ភ័ស្តុតាងថា គាត់អាចរកឃើញខ្មោចដែលតែងតែមកបំពានផ្ទះរបស់គាត់។
ជំនួសពីថតបានខ្មោច បែរជាថតជាប់រូបកូនប្រុសកំពុងរួមរ័ក្សជាមួយសង្សាររបស់គាត់ទៅវិញ ក្នុងអំឡុងពេលដែលគាត់បានចេញទៅក្រៅ។ នេះប្រហែលជាគាត់ផ្តោតទៅលើខ្មោចខ្លាំងពេក ដែលបណ្តាលឲ្យសង្សាររបស់គាត់ឆ្លៀតពេលធ្វើដូចនេះ។
ស្ត្រីវ័យ២៨ឆ្នាំនេះបានទៅបន្ទប់កូនប្រុសចុងរបស់ខ្លួនដើម្បី និយាយពីរឿងមេរឿនបើកបរ។ បន្ទាប់មកក៏មានការចាក់ក្រឡេកគ្នាដែលនាំឲ្យមានការថើបគ្នា។ ហេតុការណ៍បានកើតឡើងមួយថ្ងៃមុនសង្សាររបស់នាងតំឡើងកាមេរ៉ាដើម្បី ថតខ្មោច។ គាត់ភ្លេចបិទកាមេរ៉ា បើមិនដូចច្នោះទេ គាត់មិនអាចចាប់បានសកម្មភាពរបស់កូននិងសង្សាររបស់គាត់ទេ។
គាត់បានត្រឹមតែឃើញការថើបចំនួន២ដង ហើយនិងការឳបគ្នាប៉ុណ្ណោះ។ ចំណែកសង្សារគាត់បាននិយាយថាវាគ្មានរឿងអ្វីនោះទេ។ ប៉ុន្តែកូនប្រុសគាត់ដែលមានអាយុត្រឹម ១៦ឆ្នាំបានសារភាពថាខ្លួនធ្លាប់ដេកជាមួយនឹងសង្សារគាត់បានចំនួន៣ ដង។
ក្រោយមកគាត់ទូរស័ព្ទហៅប៉ូលីស និងបានចាប់ខ្លួននាងហើយបញ្ជូនទៅតុលាការដើម្បីធ្វើការកាត់ទោសពី បទរួមរ័ក្សជាមួយនឹងក្មេងមិនទាន់គ្រប់អាយុ៕