រូបភាព៖ នារីម្នាក់លោត សម្លាប់ខ្លួន ពីលើផ្ទះ សំណាងល្អ អ្នកនៅក្រោម ផ្ទះចាប់ជាប់!
កាលពីពេលថ្មីៗនេះ រូបភាពជាច្រើនសន្លឹកត្រូវបានគេ ចែកចាយនិងបោះផ្សាយនៅក្នុង ហ៊ីឡុងជ៊ាង ម៉នីងផុស ដែលបង្ហាញពីនារីម្នាក់លោត សម្លាប់ខ្លួនតែត្រូវបានបុរសម្នាក់ជួយទាន់ពេលវេលា។
តាមសារព័ត៌មាននេះ បានបន្ដឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅទីក្រុង Harbin នៃខេត្ដ Heilongjiang ប្រទេសចិន ដែលនារីនេះមានបំណងធ្វើអត្តឃាត ដែលនាងមានវ័យប្រហែលជា២០ឆ្នាំ។ ជាមួយនឹងការរួមសហការណ៍ពី អ្នកជិតខាង និងអ្នកជួយសង្គ្រោះបន្ទាន់ នារីនេះត្រូវបានម្ចាស់ផ្ទះប្រុស ដែលស្ថិតនៅជាន់ខាងក្រោមបានចាប់នាងជាប់ ខណៈពេលដែលនាងលោតនោះ។ យ៉ាងណាមិញ គេមិនទាន់ដឹងពី មូលហេតុច្បាស់លាស់ណាមួយ ដែលបង្កឲ្យនារីនេះហ៊ានលោតសម្លាប់ខ្លួននោះទេ។
តែទោះជាមានរឿងបែបណាក៏ដោយ សូមអ្នកទាំងអស់គ្នាកុំយករឿងប្រល័យជីវិត មកទុកនៅខាងមុខ ព្រោះរឿងរ៉ាវទាំងនេះ មិនអាចជួយដោះស្រាយអ្នកបានទេ និងបង្កឲ្យក្រុមគ្រួសារអ្នកមានទុក្ខក្រៀមក្រំជាខ្លាំង។
សូមមើលរូបភាពខាងក្រោម៖
