ប្រុសខ្ទើយ មុជទឹក លង់ស្លាប់
តាកែវ: យុវជនម្នាក់ដែលតែងខ្លួនដូចជាមនុស្សស្រី (ខ្ទើយ) ) ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ នៅក្នុងឡាយទឹក ស្ថិតនៅភូមិត្រពាំងគូ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ១០ព្រឹក។
ឈ្មោះ សយ ណុប បានទៅប្រាប់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលលាយបូរ ឱ្យមកជួយពិនិត្យ។
សយ ណុប បាននិយាយទៀតថា លុះដល់ម៉ោង ១និង៣០នាទី ទើបប៉ូលិស និងរូបគេផ្ទាល់ នាំគ្នាចុះក្នុងប្រឡាយទឹក រាវរកឃើញនៅក្នុងទឹក ដល់ពេលលើកសាកសពមកលើគោក ទើបដឹងថា មិនមែនជាស្រី គឺជាប្រុសតែងខ្លួនធ្វើជាស្រី (ខ្ទើយ)។
ប៉ូលិសស្រុកត្រាំកក់ បានឱ្យដឹងថា ជននោះឈ្មោះ តេវ អឿន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បានលង់ទឹកស្លាប់ ខណៈពេលបានចុះងូតទឹកនៅកន្លែងកើតហេតុខាងលើ។ ប៉ូលិសបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសន្និដ្ឋានថា ជននោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពីព្រោះថា នៅលើខ្លួនសាកសពមិនមានរបួសអ្វីទេ៕
ប្រភពពី CEN
