បុរសល្មោភកាម ម្នាក់ប្រឈមមុខ ជាប់គុកជិត ៦ឆ្នាំ ព្រោះតែរួមរ័ក ជាមួយឆ្មា
អាមេរិក៖ យោងតាមរបាយការណ៍ របស់មន្ត្រីប៉ូលីសរដ្ឋ Idaho បានឲ្យដឹងថា បុរសម្នាក់ត្រូវ បានចាប់ខ្លួន និងចោទប្រកាន់ពីបទ ប្រើប្រាស់អំពើហិង្សា និងរួមរ័ក ជាមួយសត្វឆ្មា។
មន្រ្តីប៉ូលីសបានឲ្យដឹងថា ជនល្មើសមានឈ្មោះ Ryan Havens Tannenholz អាយុ ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាល ពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ដោយក្រុមប៉ូលីស នៅទីក្រុង Boise។
លោក Charles McClure អ្នកនាំពាក្យនៅទីស្នាក់ការ ប៉ូលីសទីក្រុង Boise បាននិយាយថា នេះគឺជាករណីដ៏កម្រមួយ ដោយគាត់ធ្វើការនៅទីនេះ អស់រយៈពេល ៨ឆ្នាំមកហើយ ទើបតែជួបករណីនេះ ១ ទៅ ២ ករណីប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា ជនជាប់ចោទខាងលើ ត្រូវប្រឈមុខនឹងការជាប់ពន្ធធានាគារ ៥ឆ្នាំ ៦ខែ និងបង់ជាទឹកប្រាក់ ២៥០.០០០ ដុល្លារសហរដ្ឋអាមេរិក៕