ដើរផឹកស៊ី ជាមួយគ្នា រួចចាប់រំលោភ បានសម្រេច ៣ដងក្នុងរថយន្ត
រាជធានីភ្នំពេញ ៖ នាងកម្មការិនីក្រមុំម្នាក់ ត្រូវបានប្រុសព្រាន បបួលជិះរថយន្តដើរផឹកស៊ីជាមួយ បន្ទាប់មកបានដឹកទៅកន្លែងស្ងាត់ ឆក់យកព្រហ្មចារីយ៍ ដោយចាប់បង្ខំរំលោភសេពសន្ថវៈ រហូតដល់បានសម្រេចចំនួន ៣ដងនៅក្នុងរថយន្ត លុះដល់វេលាទៀបភ្លឺ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ ទៅសួរនាំ ទើបស្ត្រីម្នាក់នោះស្រែកឱ្យជួយ និងបានដាក់ពាក្យប្តឹងឱ្យចាប់ខ្លួនជនកំហូចនោះតែម្តង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ១៣ សីហា ២០១៣ នៅចំណុចដីវាលមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះសៀង វុទ្ធី អាយុ៣៣ឆ្នាំ ជាអ្នកបើកបររថយន្តឱ្យរោងចក្រ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបាននាំជនសង្ស័យយកទៅធ្វើការសាកសួរនៅ ប៉ុស្តិ៍មួយជំហានសិន បន្ទាប់មកទើបបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌ ដើម្បីរង់ចាំការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព