មិត្តបាញ់ សម្លាប់មិត្តខ្លួនឯង ព្រោះតែរឿង ធ្វើកំពប់ស្រាបៀរ (Video Inside)
អាមេរិក៖ យោងតាមតុលាការរដ្ឋ Missouri បានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន និងចោទពីបទឧក្រិដ្ឋ បន្ទាប់ពីបានសម្លាប់មិត្តភក្តិ នៅពេលដែលមិត្តភក្តិ បានធ្វើឲ្យកំពប់ស្រាបៀរ ប្រឡាក់លើរបស់រថយន្តរបស់ខ្លួន។
មន្ត្រីប៉ូលីសមួយរូបប្រចាំនៅផ្លូវ St. Louis បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង ដោយ សារតែមានជម្លោះមួយ រវាងពួកគេទាំង២នាក់ ហើយបន្ទាប់ពីមិត្តភក្តិរបស់ ជនជាប់ចោទ បានធ្វើឲ្យស្រាបៀរ កំពប់ប្រឡាក់លើរថយន្តខ្លួននោះ ក៏ឈានដល់ការបាញ់សម្លាប់តែម្តង។
មន្ត្រីប៉ូលីសបានបន្តទៀតថា ជនជាប់ចោទឈ្មោះ Stephen Rozier អាយុ ៣៤ឆ្នាំ បានប្រើប្រាស់កាំភ្លើង បាញ់សម្លាប់ មិត្តភក្តិរបស់ខ្លួន ដែលមានឈ្មោះ Mario Shackelford អាយុ ២៩ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួន បំពេញសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការដោះស្រាយ តាមផ្លូវច្បាប់៕
ប្រភព : LookingToday