បុរសម្នាក់ដាក់ដេញថ្លៃ លក់ខ្លួនតាមគេហទំព័រ ebay ក្នុងតម្លៃ ១,៥ដុល្លារ

7/22/2013 0 Comments A+ a-

អង់គ្លេស:  សារព័ត៌មានបរទេសមួយ បានចុះផ្សាយឲ្យដឹងថា បុរសម្នាក់បន្ទាប់ពី បាត់បង់ការងារក៏មាន គំនិតមួយចង់លក់ ខ្លួនដោយដាក់ឲ្យគេ ដេញថ្លៃចាប់ពីតម្លៃ ១,៥ដុល្លារ ឡើងទៅ។
លោក Steve Sewell អាយុ៥៨ឆ្នាំ រស់នៅប្រទេសអង់គ្លេស សព្វថ្ងៃលោកពុំ មានការងារធ្វើឡើយ ហើយក៏មិនអាចស្វែងរក ការងារបានធ្វើដែរ ដូច្នេះបានជា គាត់បែកគំនិត ប្រកាសលក់ខ្លួនតាម គេហទំព័រ ebay ដើម្បីទាញការចាប់អារម្មណ៍ពី ក្រុមអ្នកធ្វើការ។ ប៉ុន្តែគ្មាននរណា ម្នាក់ចង់បានខ្លួនគាត់ឡើយ បើទោះបីជាគាត់ ដាក់ក្នុងតម្លៃទាបក្តី។
កាលពីមុន បុរសម្នាក់នេះ ធ្លាប់ធ្វើជាវិស្វករអគ្គីសនី ប៉ុន្តែឥឡូវ នេះគាត់លើកឡើងថា ដោយសារលក្ខខណ្ឌអាយុ ទើបគាត់រក ការងារមិនបានធ្វើ៕
ប្រភព : LookingToday