កម្សាន្ត​នៅ​ ជ្រ​លង​ភ្នំ​ដើម​ត្នោត ខ្ពស់​ជាង​គេ​បំ​ផុត​ (Video Inside)

7/21/2013 0 Comments A+ a-

កូឡុំប៊ី៖ ដើមឈើ palma de cera គឺជាដើមឈើមួយប្រភេទ របស់ប្រទេសកូឡុំប៊ី ហើយក៏ជាដើមត្នោត ដែលខ្ពស់ជាងគេបំផុតផងដែរ នៅលើពិភពលោក ។
ដើមឈើប្រភេទនេះ ដុះយ៉ាងច្រើន នៅតំបន់ខ្ពស់ នៃជ្រលងភ្នំ Cocora ស្ថិតនៅតំបន់ Quindío ភាគខាងជើង ឈៀងខាងលិចប្រទេសកូឡុំប៊ី។ ជ្រលងភ្នំ Cocora ត្រូវបាន គេបញ្ចូល ទៅក្នុងឧទ្យាន្ត Los Nevados National Park ដែលគ្របដណ្តប់ លើផ្ទៃដី ៦០.០០០គីឡូម៉ែត្រការ៉េ។
ដើមឈើ palma de cera អាចមានកម្ពស់រហូតទៅដល់ ៥០ម៉ែត្រ និងមានជីវិតរស់នៅ ដល់ទៅ ១២០ឆ្នាំឯណោះ។ ស្លឹករបស់វាមានពណ៌បៃតង ដិតដាមជាមួយពណ៌ប្រផេះ ដោយដើមរបស់វា មានរាងរង្វង់កង់ៗ ដូចដើមដូងអ៊ីចឹង។
ប្រយោជន៍ ដែលយើងទទួលបានពីដើម palma de cera នេះ គឺយកទៅសាងសង់ធ្វើផ្ទះ ជាមធ្យោបាយធ្វើដំណើរលើផ្លូវទឹក ហើយផ្លៃរបស់វា អាចធ្វើជាចំណី សត្វជ្រូក និងសត្វក្របីផងដែរ៕
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today