ជនជាតិចិន ៣នាក់ បើករថយន្ត បុករបាំងដែក ចែកទ្រូងផ្លូវ ព្រះមុនីវង្ស បាក់អស់២ផ្ទាំកង់
យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក ស្តារិច ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2D-2559 ធ្វើដំណើរដោយជនជាតិចិន ៣នាក់ តាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើង ទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ដោយសាររថយន្តបើកលឿន ស្រាប់តែរេចង្កូតជ្រុលទៅបុក របាំងដែកចែកទ្រូងផ្លូវបាក់អស់ចំនួន ២កង់ហើយរថយន្តបានព្យាយាមបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ជាប់។
ក្រោយកើតហេតុ ជនជាតិចិនទាំង ៣នាក់ ព្រមទាំងរថយន្តបង្ក សមត្ថកិច្ចជំនាញ នាំយកទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណរបស់ជនជាតិចិនទាំង ៣នាក់ខាងលើនេះនៅឡើយទេ ដោយសារសមត្ថកិច្ចជំនាញបាននាំខ្លួនរបស់ពួកគេទៅសួរនាំភ្លាមៗ នៅការិយាល័យជំនាញនគរបាលរាជធានី ភ្នំពេញ៕