អតីតស្រីស្នេហ៍ ដេវីត ឆា ណាយវ៉ា នាង អ៊ិន លក្ខិណា ឮថា កំពុងផ្ដើម ស្នេហ៍ជាមួយ ប្រុសក្រៅស្រុក

7/21/2013 0 Comments A+ a-

ភ្នំពេញ៖ តារាសម្តែង និង ពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ កញ្ញា អ៊ិន លក្ខិណា មុននេះបន្តិច គេធ្លាប់បានដឹង ស្ទើរគ្រប់គ្នាថា នាងមាន ទំនាក់ទំនងស្នេហ៍ ដ៏ផ្អែមត្រជាក់ ជាមួយលោក ដេវិដ ឆាណាយវ៉ា ដែលមានរឿងអាស្រូវ វាយអ្នកកាសែត និងកំពុងជាប់ឃុំ។ ប៉ុន្តែចំណងស្នេហ៍នោះ ក៏បានកាត់ផ្តាច់វិញ ខណៈដែល លោកឧកញ៉ាទំនើងរូបនេះ បានវាយប្រហារ តាមបណ្តាញ សារព័ត៌មានរួចមក ។
ស្របពេលដែល តារាស្រី អ៊ិន លក្ខិណា បានបែកជាមួយស្នេហ៍ លោក ដេវិដ ឆាណាយវ៉ា ភ្លាមៗនោះ ក៏ស្រាប់តែមានព័ត៌មាន ធ្លាយមួយ ទៀតមកថា នាង អ៊ិន លក្ខិណា បានបង្កាត់ ភ្លើងស្នេហ៍ថ្មី ជាមួយថៅកែក្រុមហ៊ុន មានទ្រព្យម្នាក់ផ្សេងទៀត។ ពេលនោះ បើទោះបីជាព័ត៌មាន លេចឮសាយភាយ ចេញមកខាង ក្រៅយ៉ាងក្តី តែនាង អ៊ិន លក្ខិណា នៅតែប្រងើយ ធ្វើខ្លួនមិនដឹង និងមិនខ្វាយខ្វល់អ្វីទាំងអស់។ ប៉ុន្តែ ខណៈដែលរឿងរ៉ាវខាងលើ ទើបតែស្ងប់ស្ងាត់ មិនទាន់ទាំងបាន ប៉ុន្មានផង ថ្មីៗនេះ ក៏ឮព័ត៌មានមួយទៀតថា នាង អ៊ិន លក្ខិណា បច្ចុប្បន្នកំពុងតែមានទំនាក់ផ្អែមល្អែមជាមួយបុរសអាណិកជនខ្មែរ ក្រៅស្រុកម្នាក់ ។
បើផ្អែកតាមប្រភព ដែលចេញ ពីរង្វង់អ្នកសិល្បៈ ជិតដិតនឹងតារាស្រី អ៊ិន លក្ខិណា បានលួចបង្ហើបប្រាប់ឱ្យ ដឹងថា នាង អ៊ិន លក្ខិណា មួយរយៈនេះ កំពុងតែមាន ទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយបុរសអាណិកជនខ្មែរ រស់នៅអាមេរិកម្នាក់ មានវ័យប្រមាណ ជាង ៤០ឆ្នាំ។
ប្រភពខាងលើ បានបន្តថា បុរសម្នាក់នេះ បើតាមគេដឹង គឺជាអ្នកជំនួញរកស៊ីឧស្សាហ៍ ចេញចូលស្រុកខ្មែរ ហើយ នាង អ៊ិន លក្ខិណា និងបុរសម្នាក់នេះ ទើបតែមានទំនាក់ទនង ជិតស្និទ្ធជាមួយគ្នាប្រហែលជា៤ឬ៥ខែនេះ តែប៉ុណ្ណោះ។ បច្ចុប្បន្នអ្នក ទាំងពីរ ក៏កំពុង តែទាក់ទងរកគ្នា ទៅវិញទៅមក មិនដែលលោះ ពេលនោះឡើយ។ ទោះបីជាយ៉ាងក្តី គេមិនបានដឹងថា អ៊ិន លក្ខិណា និងបុរសម្នាក់ នេះបានស្គាល់គ្នា ប៉ុន្មានឆ្នាំមកហើយនោះទេ។
គួររំឭកថា មុននេះបន្តិច លោក ដេវីដ ឆាណាយវ៉ា បានចេញ មុខបកអាក្រាត រឿងអាស្រូវយ៉ាងច្រើន របស់ស្រីស្រស់ អ៊ិន លក្ខិណា បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ខណៈលោកកំពុងតែ ជាប់ឃុំឃាំងនៅ ពន្ធនាគារព្រៃស ។ ទន្ទឹមជាមួយគ្នានេះដែរ មួយរយៈចុងក្រោយនេះ ស្រីស្អាត អ៊ិន លក្ខិណា ក៏តែងតែទទួលរង នូវរឿងរ៉ាវអាស្រូវស្នេហា មិនសូវដាច់ពីបណ្តាញ ព័ត៌មាន ក្នុងស្រុកនានាផងដែរ ៕Via: lookingtoday

Photo by LookingTODAy
Photo by LookingTODAy
Photo by LookingTODAy
Photo by LookingTODAy
Photo by LookingTODAy
Photo by LookingTODAy