(Update) - សម្លាប់នារី សិស្សសាលា មេតូឌីសកម្ពុជា ២នាក់ប្លន់ម៉ូតូ យកសពទៅ ប្លុងចោលនៅ ខណ្ឌពោធិ៍ សែនជ័យ (មានវីដេអូឃ្លីប)
រាជធានីភ្នំពេញ ៖ សពនារីវ័យក្មេង ២នាក់ ត្រូវបានគេប្រទះឃើញ មានសភាពហើមស្អុយនៅ ក្នុងព្រៃក្បែរអតីតបន្ទាយ ញឹក ប៊ុនឆៃ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង ៥៥នាទីព្រឹក ថ្ងៃទី២៤ កក្កដា ២០១៣ នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។
នារីទាំង២នាក់ ត្រូវបានគេស្គាល់ម្នាក់ឈ្មោះហ៊ុល សំណាង ហៅស្រីលក្ខណ៍ និងម្នាក់ទៀតឈ្មោះវន លក្ខិណា អាយុជិត២០ឆ្នាំ ជាសិស្សសាលាមេតូឌីសកម្ពុជា មានទីលំនៅភូមិជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាមួយគ្នា ។
បើតាមការឱ្យដឹងពីក្រុមគ្រួសារសពឈ្មោះវន លក្ខិណា ថា នារីរងគ្រោះបានបាត់ពីផ្ទះ៣ថ្ងៃមកហើយ ដោយជិះម៉ូតូម៉ាកស្គូពីពណ៌ក្រហម ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BQ-9043 ទៅសាលារៀនខាងលើ ហើយតាំងពីថ្ងៃនោះមកក៏បាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីមូលហេតុនៃការស្លាប់នេះនៅឡើយទេ តែសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ជាករណីប្លន់សម្លាប់៕
ប្រភព : កោះសន្តិភាព