សំ ប៉ូ​លីដា អំពាវនាវ​ដល់​ ប្រជាពលរដ្ឋ​ បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន

7/24/2013 0 Comments A+ a-

ភ្នំពេញ: អ្នកស្រី សំ ប៉ូ​លីដា សិល្បៈការិនី បាន​បញ្ជាក់ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រាជរដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៤​កន្លងមក សំរេចបាន​នូវ​សមិទ្ធិផល​ជាច្រើន នៅក្នុង​រយៈ​ជាង​៣០​ឆ្នាំ​កន្លង​នេះ បានធ្វើ​មាន​កំនើនសេដ្ឋកិច្ច​ខ្ពស់​ប្រជាពលរដ្ឋ មាន​ជីវភាព ធូរធា និង​ធានាបាន​នូវ​សុខសន្តិភាព ស្ថេរភាព​ជូន​ប្រទេសជាតិ​។​

​សំ ប៉ូ​លីដា បានបញ្ជាក់​បន្តថា​៖​ពុំមាន​គណបក្ស​ណា​ដែល​បាន​អភិវឌ្ឍ​ន៏​ប្រទេស​ដូច គណបក្ស​ប្រជាជន​កម្ពុជា​ទេ ។​ជាមួយគ្នា​នោះដែរ អ្នកស្រី បាន​អំពាវនាវ​ដល់​សិល្បៈករ សិល្បៈការិនី និង​ប្រជាពលរដ្ឋ​ទាំងអស់ និង​យុវជន ទាំងអស់​ចូលរួម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បោះ ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែកក្កដា ខាងមុខនេះ ដើម្បី​បន្ត​គាំទ្រ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៥ បន្តទៀត និង​គាំទ្រ​សម្តេច​តេ​ជោ​ធ្វើ​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​បន្តបន្ទាប់​ទៀត​ដើម្បី​ចូលរួម​ថែរក្សា​សមិទ្ធិផល នានា របស់​រាជរដ្ឋាភិបាល ដែល​បាន​សំរេចបាន​។​

​សូមបញ្ជាក់ថា​បណ្តាញសារព័ត៌មាន​ល្បីៗ​បរទេស​បាន​ផ្សាយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកាន់អំណាច នឹង​ទទួល​ជ័យជំនះ ភ្លូក​ទឹក ភ្លូក​ដី​នៅ​ក្នង​ការបោះឆ្នោត ជ្រើសតាំង អ្នក តំណាងរាស្ត្រ នីតិកាល​ទី​៥ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕ ប្រភព CEN