គង់ ច័ន្ទ​ស្រីមុំ បាន​ប្រាក់​​ខែ ៨៥០០ ​ដុល្លារ

7/24/2013 0 Comments A+ a-

ប្រភព អង្គរធំមេឌា
តារា​កូន​កាត់​សាច់​ស​ខ្ចី​គង់ ច័ន្ទ​ស្រីមុំ ជា​សង្សារ​លោក​គឹម សីហា ត្រូវ​បាន​គេ​បង្ហើប​ថា បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​ជាមួយ​គូ​ស្នេហ៍ ទទួល​បាន​ប្រាក់​ខែ ខ្ពស់ ដល់​ទៅជិត ១ម៉ឺន​ដុល្លារ ក្នុង​១ខែ ទើប​ធ្វើ​ឱ្យ​នាង​រយាល​ពី​សិល្បៈ ដោយសារ​តែ​ត្រូវ​ប៉ាន់​ពី​របរ​ខាង​ក្រៅ ជាង​ការងារ​សិល្បៈ។   ស្រីមុំ បាន​ទទួល​ស្គាល់​ថា គឺជា​ការ​ពិត​ដែល​នាង​បាន​ឆ្លៀត​ធ្វើការ​ឱ្យ​ក្រុម​ហ៊ុន ទើប​តែ​​ជា​​​​​​​​​​​​​​​​​​​​​​​​​​​ង​១ឆ្នាំ​ប៉ុណ្ណោះ ស្រាប់​តែ​បាន​ប្រាក់​ខែ​លើស​ពី​ការ​រំពឹង​គិត…។
កាលពីឆ្នាំមុន គង់ ច័ន្ទស្រីមុំ ធ្លាប់​បង្ហើបថា នាងនឹងធ្វើការមួយដែលមិ​នមែនជាកូនចៅគេ ហើយក៏មិនមែន​ជាថៅកែដែរ ពោលគឺជាការងារប្រឹង​ដោយខ្លួនឯង និងមិនមា​នបោះ​ទុន​ទៀត ហើយក្រុមហ៊ុនដែល​នាង​ចូលបម្រើនោះ រួមគ្នាធ្វើជាមួយគូស្នេហ៍ លោកគឹម សីហា តែម្តង។
តាមព័ត៌មានថ្មីៗនេះថា ពេលនេះ គង់ ច័ន្ទស្រីមុំ ដែលទើបបម្រើការងារនៅក្រុមហ៊ុន ផ្តោតលើ បញ្ហាសុខភាពនេះ រយៈពេលខ្លីសោះ ស្រាប់តែទទួលបានប្រាក់ខែច្រើន រហូត​ដល់ជិត ១ម៉ឺនដុល្លារ ឯណោះ ក្នុង១ខែ ដោយបូកបញ្ចូលជាមួយគូស្នេហ៍ លោកគឹម សីហា ។
ប្រភពបានឱ្យដឹងថា ដោយសារតែ មានប្រាក់ចំណូលដ៏រឹងមាំ ក្រៅពីការងារសិល្បៈនេះ ហើយ ទើបស្រីមុំ មិនសូវបង្ហាញមុខតាមកម្មវិធីសិល្បៈ ចំណែកលោកសីហា បាត់ឈឹងតែម្តង។ ក្នុងជំនួបជាមួយគង់ ច័ន្ទស្រីមុំ តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី០៩ កក្កដា តារាកូនកាត់រូបនេះ បាន និយាយមួយៗថា ដំណឹងខាងលើនោះ ជាការពិត ហើយនាងសប្បាយចិត្តចំពោះអ្វីដែលទទួលបាននៅ- ពេលនេះ។
គង់ ច័ន្ទស្រីមុំ បាននិយាយថា “កាលខ្ញុំចូលដំបូង  ទិញពាក្យចូលតែ ១៧ដុល្លារទេ ដើម្បីធ្វើការងារហ្នឹង ហើយខ្ញុំមិនបាច់ធ្វើអីច្រើនឡើយ គ្រាន់តែណែនាំឱ្យគេ ចូលតាមខ្ញុំ ឱ្យប្រើផលិតផលប៉ុណ្ណោះ ហើយខ្ញុំអាចធ្វើការងារដទៃ ថតសិល្បៈបានដោយសេរី ព្រោះឥឡូវ អ្នកខ្ញុំនាំចូលគេខ្លាំង អាចធ្វើការជំនួសខ្ញុំបាន អ៊ីចឹង ខ្ញុំមិនបាច់ខ្វល់ទេ។ ចំពោះ​​ការលេចឮថា ខ្ញុំបានប្រាក់ខែ ជិត១ម៉ឺនដុល្លារហ្នឹង ជាការពិត តែសម្រាប់ប្រាក់ខែខ្ញុំ បើករាល់ខែ បានតែ២៧០០ដុល្លារទេ តែបើបងសីហា បានប្រាក់ខែច្រើនជាងខ្ញុំ ២ដង អ៊ីចឹងសរុបទៅបានប៉ុណ្ណឹង មែន ព្រោះតែបងសីហា គាត់មានតួនាទីសំខាន់នៅ ក្រុមហ៊ុនហ្នឹង ជា (ឌែ) ខ្ញុំធ្វើការនៅក្រោមគាត់ ១កាំ (ធព)”។
តាមព័ត៌មានថា គង់ ច័ន្ទស្រីមុំ និងសង្សារ លោក គឹម សីហា បានប្រាក់ខែពីក្រុមហ៊ុនយូនីស៊ីធី ខ្ទង់៨៥០០ ដុល្លារ ក្នុង១ខែ ហើយឱ្យតែមានវេទិការបស់ក្រុមហ៊ុន នេះ ជួប​ជុំ​គ្នា​ប្រជុំម្តងៗ តែងតែមានគូស្នេហ៍មួយគូនេះ ធ្វើជាវាគ្មិន ពន្យល់ពីទិសដៅ និងបង្ហាញពីផលិតផល របស់ក្រុមហ៊ុន។
គង់ ច័ន្ទស្រីមុំ បានឱ្យដឹងទៀតថា ឥឡូវនាងមាន ភារកិច្ចត្រូវចុះឡើងចេញចូលទៅប្រទេសជិតខាងថែម- ទៀត ពិសេស គឺប្រទេសវៀតណាម ដើម្បីផ្សព្វផ្សាយ ពីផលិត​ផល​របស់ក្រុមហ៊ុន ឱ្យបានកាន់តែទូលំទូលាយ។
ស្រីមុំ និយាយថា “ខ្ញុំទើបតែធ្វើការបាន១ឆ្នាំ៣ខែ ប៉ុណ្ណោះ តែយើងបានប៉ុណ្ណឹង ខ្ញុំសប្បាយចិត្ត ព្រោះ ក្នុង១ឆ្នាំ ក្រុមហ៊ុនបានរៀបចំដំណើរកម្សាន្តទៅ ក្រៅប្រទេស ៤ដង ដូចជា កន្លងមក យើងធ្លាប់ទៅលេង នៅកោះម៉ាល់ឌីវ ឌូបៃ ជាដើម។ តាមពិត ក្រុមហ៊ុន មានសាខា ១៤៧ប្រទេស ហើយមកដល់ប្រទេសថៃ សាំងហ្គាពួរ មុនយើង។ ពេល​នេះ ខ្ញុំអាចនឹងចេញចូល ទៅវៀតណាម ញឹកញាប់បន្តិច ទាក់ទងការងារនេះ ម៉្យាង ខ្ញុំអាចនិយាយភាសាវៀតណាម បានតិចតួចដែរ”។ ការទទួលបានប្រាក់ខែ រួមគ្នាជិត​១ម៉ឺនដុល្លារ បែបនេះ ពិតជាមិនធម្មតាទេ សម្រាប់ស្រុកខ្មែរ ហើយ មហាជនបានគិតថា ជាវេលាមួយដ៏ល្អល្មមសម្រាប់ គូស្នេហ៍តារានេះដឹកដៃគ្នាចូលរោងការហើយ ចាំ​ដល់ពេលណាទៀត មិនខ្លាចប្រឈមការបែកបាក់ដូច ស្នេហាសុគន្ធ និសា សុខ ជំនោរ ទេឬអី?
គង់ ច័ន្ទស្រីមុំ បានសើច ហើយអះអាងថា មិនមានដំណឹងល្អឆាប់ៗទេ ហើយលទ្ធផលបានប៉ុណ្ណឹង នៅមិនទាន់គ្រប់គ្រាន់តាមគោលការណ៍ដែលនាងចង់បានឡើយ។
ស្រីមុំ បញ្ជាក់ថា “គម្រោងរៀបការ ៤-៥ឆ្នាំទៀត ទើបអាច ព្រោះឥឡូវយើងទាំង២ រវល់ដូចគ្នា អ៊ីចឹង មិនទាន់អាចទេ។ ថ្វីត្បិតតែការងារក្រុមហ៊ុនទាំងនោះ រវល់មែន ក៏ខ្ញុំនៅ​តែ​បន្តប្រឡូកសិល្បៈធម្មតា ចំណែក បងសីហា អាចនៅតែថតស្ពតប៉ុណ្ណោះ”។
គង់ ច័ន្ទស្រីមុំ ទោះបីគេដឹងគ្រប់គ្នាថា ជាសង្សារ លោកគឹម សីហា ទៅហើយ ប៉ុន្តែ កន្លងមកលេចឮថា មានបុរសសម្បូរទ្រព្យ នៅតែតាមប្រជែងស្នេហា ស្រីស្អាតរូបនេះ តែស្រី​មុំ អះអាងថា នាងមិនក្បត់ចិត្ត សង្សារឡើយ…៕


ប្រភព អង្គរធំមេឌា