តារាស្រីតៃវ៉ាន់ Tensin Wu មានមុខមាត់ ស្រដៀងនឹងតារា ចម្រៀង Taylor Swift

7/04/2013 0 Comments A+ a-


តារាស្រីតៃវ៉ាន់ ដែលមានសម្រស់ស្រស់ស្អាត Tensin Wu ត្រូវបានគេសង្កេតឃើញថា មានមុខមាត់ស្រដៀង នឹងតារាចម្រៀងស្រី ជនជាតិអាមេរិក Taylor Swift ។
យោងតាមគេហទំព័រ Asiantown បានឲ្យដឹងថា តារាស្រី Tensin Wu មានអាយុ ៣៨ឆ្នាំ មានមុខមាត់ស្រដៀងនឹងតារាចម្រៀងស្រី Taylor Swift ដែលមានអាយុ ២៣ឆ្នាំ ទាំងមុខមាត់ ក៏ដូចជាច្រមុះ និងភ្នែកផងដែរ។
ជាមួយគ្នានេះដែរ រូបថតរបស់តារាស្រី Tensin Wu នៅក្នុងកម្មវិធីមួយ ស្ថិតក្នុងទីក្រុង Taipei បានបង្ហាញឲ្យឃើញ នូវភាពស្រដៀង ស្ទើរតែដូច តារាចម្រៀងស្រី Taylor Swift ទៅហើយ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបថតខាងក្រោម៖