អតីតអ្នកយក ការណ៍សម្ងាត់រុស្ស៊ី ស្នើសុំរៀបការ ជាមួយ Snowden
រុស្ស៊ី ៖ ស្រីស្អាតសក់ក្រហម នាង Anna Chapman ទើបបានប្រើប្រាស់បណ្ដាញសង្គម Twitter ដើម្បីស្នើសុំ រៀបការជាមួយ Edward Snowden ជាមនុស្សដែលកំពុងត្រូវបានតាមចាប់ខ្លួន ព្រោះតែបានបញ្ចេញព័ត៌មានសម្ងាត់ស្ដីអំពីកម្មវិធីតាមដានពិភពលោករបស់រដ្ឋាភិបាលអាមេរិក។
បន្ទាប់ពីហេតុការណ៍ខាងលើ នាង Chapman បានក្លាយជាអ្នកល្បីឈ្មោះ ក្នុងនាមជាអ្នកបង្ហាញម៉ូដ និងអ្នកឃោសនាឱ្យធនាគារមួយនៅក្រុង Moscow។ ចំណែក Edward Snowden អតីតបុគ្គលិកនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក ដែលធ្លាប់បានបញ្ចេញព័ត៌មានអំពីការតាមដានបណ្ដាប្រទេសដោយសម្ងាត់របស់អាមេរិក បច្ចុប្បន្ន ស្ថិតនៅតំបន់ព្រលានយន្ដហោះអន្ដរជាតិ Sheremetyevoក្នុងក្រុង Moscow ចាប់ពីថ្ងៃទី ២៣ មិថុនា។ យោងតាម Wikileaks លោក Edward Snowden បានដាក់ពាក្យសុំជ្រោកកោនទៅកាន់ប្រទេសចំនួន ២១ រួចហើយ៕