បុរសដែល លួចដើរ ឆ្លងកាត់ ដំបូលផ្ទះ តារាច្រៀង Rihanna ដោះលែង បណ្តោះអាសន្ន
បុរសម្នាក់រងការចោទប្រកាន់ដោយឆ្លងកាត់លើតំបន់ហាមឃាត ដែលជាកន្លែងទ្រព្យសម្បត្តិរបស់តារាចម្រៀង Rihanna ដោយត្រូវបានផ្តន្ទាទោស និងដោះលែងបណ្តោះអាសន្នយកទៅព្យាបាលផ្លូវចិត។
បុរសឈ្មោះ Robert Melanson ត្រូវបានគេចាប់ខ្លួនកាលពីខែ មិថុនា នៅ Pacific Palisades ដែលជាតំបន់ Rihanna រស់នៅ បន្ទាប់ពីសន្តិសុខនៅតំបន់នោះបានឃើញបុរសរូបនេះដើរលើដំបូលផ្ទះតារាចម្រៀង Rihanna ។
ម្ចាស់បទចម្រៀង ’Diamonds’ បានរហ័សរហួនបញ្ជាឲ្យបុរសនោះចាកចេញពីដំបូលរបស់នាងពោលគឺប្តឹងទៅកាន់ប៉ូលិសដើម្បីឃាត់បុរសរូបនោះ ដើម្បី សុវត្តិភាពរបស់នាង។
បុរសរោគចិត្តត្រុវបានគេកាត់ទោសឲ្យជាប់គុក តែស្ថិតនៅក្នុងលក្ខណដោះលែងរយៈពេល ៣ ឆ្នាំ ដើម្បីព្យាបាលរោគចិត្ត និង ត្រូវបានគេពិន័យជាទឹកប្រាក់ ៣៤៤ ដុល្លារ។
បុរស Melanson ក៏នឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាពផ្លូវចិត្តសម្រាប់ឆ្នាំ បន្ទាប់ផងដែរ។តែទោះជាយ៉ាងណាតំណាងឲ្យ តារាចម្រៀង Rihanna មិនទាន់បញ្ចេញមតិនៅឡើយ៕
ប្រភព LookingToday