ក្រុមហ៊ុន Nokia បញ្ចេញ​ទូរស័ព្ទ Nokia 301 (Dual-SIM)​​ តម្លៃ​ក្រោម​១០០ដុល្លារ [វីឌីអូ]

7/02/2013 0 Comments A+ a-

ថ្មី​នេះ​ក្រុមហ៊ុន​ Nokia បាន​បញ្ចេញ​ទៅ​លើ​ទីផ្សារ​នូវ​​ទូរស័ព្ទ​​មូយ​ម៉ូដែល​ទៀត​ដែល​មាន​ជើង​ស៊ីម​ដល់ទៅ​ពីរ​ ទូរស័ព្ទ​មួយ​នោះ​គឺ Nokia 301 (Dual-SIM)  ប្រើ​ស៊ីម​ប្រភេទ ‘Mini-SIM’ ។ Nokia 301 ជា​ប្រភេទ​ទូរស័ព្ទ​តម្លៃ​ទាប​​​ប៉ុន្តែ​លក្ខណសម្បត្តិបច្ចេកទេស​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ប្រើ​នូវ​ទូរស័ព្ទ​​តម្លៃ​ទាប​ណា​មួយ​របស់​ក្រុមហ៊ុន​ Nokia ដូច្នេះ​ប្រាកដ​ណាស់​ប្រិយមិត្ត​ពិត​ជា​បាន​ជ្រាប​ពី​ភាពធន់​ និង​ការ​កាន់​ថ្ម​បាន​យូរ​របស់​ទូរស័ព្ទ​​តម្លៃ​ទាប​ទាំង​នោះ ។ ដើម្បី​ឲ្យ​ជ្រាបឲ្យ​កាន់តែ​ច្បាស់​ថែម​ទៀត​អំពី​លក្ខណសម្បត្តិបច្ចេកទេស​របស់​ Nokia 301 សូម​​​មិត្ត​អ្នក​អាន​​ពិនិត្យ​ទាំង​អស់​គ្នា​៖

  • វិមាត្រ 114 x 50 x 12.5 mm
  • ទម្ងន់ 102 g
  • អេក្រង់​ទំហំ 2.4-inch
  • កម្រិតភាពច្បាស់ 240 x 320 pixels
  • RAM 64 MB
  • អង្គផ្ទុកទិន្ន​ជាប់​ម៉ាស៊ីន​ទំហំ 256 MB (អាច​បន្ថែម microSD card 32 GB)
  • កាមេរ៉ា​មុខ​ទំហំ​ 0.3 MP និង​កាមេរ៉ា​ក្រោយ​ 3.2 MP
  • ថាមពល​ថ្ម 1,200mAh (អាច​និយាយ​បាន 20 ម៉ោនង និង​ standby បាន​ 888 ម៉ោង​ដោយ​ប្រើ 2G ប៉ុន្តែ​បើ​ប្រើ​ប្រព័ន្ធ 3G វិញ​​អាច​និយាយ​បាន​ 6 ម៉ោង និង​ standby បាន​ 936 ម៉ោង)
បញ្ជាក់​​ទូរស័ព្ទ​មួយ​ម៉ូដែល​នេះ​មាន​លក់​នៅ​ទីផ្សារ​មួយ​ចំនួន​​ក្នុង​តម្លៃ $83 (តម្លៃ​នៅ US) និង  $99 (នៅ​សឹង្ហបុរី) ដោយឡែកសម្រាប់​ទីផ្សារ​កម្ពុជា​​មិន​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​ពី​វត្តមាន​និង​តម្លៃ​របស់​​ទូរស័ព្ទ​នេះ​​នៅ​ឡើយ​ទេ សូម​ប្រិយមិត្ត​សាកសួ​រ​តាម​ហាង​លក់​ទូរស័ព្ទ​នានា​ក្នុង​រាជធានីភ្នំពេញ ៕
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖