Nokia 808 PureView ​ជួប​គ្នា​ជា​មួយ​ Galaxy S4 Zoom​

7/08/2013 0 Comments A+ a-

ទូរស័ព្ទ​ទំនើប Nokia EOS ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ត្រូវ​ក្រុមហ៊ុន Nokia ប្រកាស​ចេញ​​នា​ពេល​ឆាប់ៗ​ខាង​មុខ​ហើយ​ជា​មួយ​កាមេរ៉ា​ទំហំ 41MP ​។ យ៉ាង​ណា​មិញ​សម្រាប់​​ទូរស័ព្ទ​ទំនើប​ដែល​ជា​កំពូល​អ្នក​ថត​រូប​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​មាន​តែ Nokia 808 PureView ដែល​មាន​​បំពាក់​ដោយ​កាមេរ៉ា 41MP ប៉ុណ្ណោះ ​តែ​កាល​ពី​​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន Samsung ទើប​តែ​បាន​​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប​ថ្មី Galaxy S4 Zoom ដែល​​បំពាក់​ដោយ​កាមេរ៉ា​ទំហំ 16MP ​ជា​មួយ​នឹង 10x Optical Zoom (ពង្រីក​បាន ១០​ដង)
​​បើ​​គ្រាន់​តែ​​ប្រៀប​ទៅ​នឹង​ទំហំ​កាមេរ៉ា​យើង​​នឹង​គិត​ទុក​មុន​ទៅ​ហើយ​ថា Galaxy S4 Zoom គឺ​មាន​កាមេរ៉ា​ទំហំ​ត្រឹម​តែ 16MP ប៉ុណ្ណោះ​ ធ្វើ​ដូចម្ដេច​និង​អាច​​យក​ឈ្នះ Nokia 808 PureView ដែល​មាន​កាមេរ៉ា​ដល់​ទៅ 41PM បាន​ទៅ !..
យ៉ាង​ណា​មិញ​​​ដោយ​សារ​តែ Galaxy S4 Zoom មាន​បំពាក់​កាមេរ៉ា​ទំហំ​ត្រឹម​តែ 16MP ទើប​មនុស្ស​ជា​ច្រើន​សុទ្ធ​តែ​ចង់​ដឹង​​ណាស់​ថា តើ​ Nokia 808 PureView អស្ចារ្យ​ជាង​ Galaxy S4 Zoom ប៉ុណ្ណា ? ​ដូច្នេះ​ដើម្បី​ជ្រាប​ថា ​តើ​ទូរស័ព្ទ​ទាំង​ពីរ​មាន​គំលាត​នៃ​គុណភាព​រូប​ខុស​គ្នា​ប៉ុណ្ណា​នោះ​ សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​ទាំង​អស់​គ្នា ដែល​រូប​ខាង​លើ​​គឺ​​ថត​ដោយ Nokia 808 PureView និង ​រូប​ខាង​ក្រោម​ថត​ដោយ Samsung Galaxy S4 Zoom ។
​លើក​ទី​១​៖
​លើក​ទី​២​៖
​លើក​ទី​៣៖
​លើក​ទី​៤​៖
​លើក​ទី​៥​៖
សូម​បញ្ជាក់​ថា Nokia 808 PureView  កាមេរ៉ា 41MP គឺ​គ្មាន​បច្ចេកវិទ្យា Optical Zoom ​​នោះ​ទេ ប៉ុន្តែ​មាន PureView Zoom ​រី​ឯ Galaxy S4 Zoom គឺ​​មាន​  10x Optical Zoom ។ ​​​ដោយ​ឡែក​បន្ទាប់​ពី​បាន​ទស្សនា​រូប​ភាព​ខាង​លើ​តើ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ ? សូម​បញ្ចេញ​មតិ !!..