ផ្ទាំង LED នៅស្ថានីយ រថភ្លើងមួយនៅ ប្រទេសចិន ច្រឡំ ចាក់វីដេអូ អាសអាភាស
ចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាជនរស់នៅជិតស្ថានីយរថភ្លើង Jilin មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដែលផ្ទាំង LED ផ្សាយពាណិជ្ជកម្ម នៅជិតស្ថានីយ នោះចាក់ផ្សាយ វីដេអូអាសអាភាស។ ហេុតការណ៍ដ៏គួរអោយភ្ញាក់ផ្អើលនេះកើតឡើងវេលាថ្ងៃទី២៦ មិថុនា ម៉ោង៩យប់ (ម៉ោងក្នុងតំបន់) ដែលផ្ទាំង LED ប្រវែង២០០ម៉ែត្រ ដ៏ធំនោះ បែរជា ចាក់ផ្សាយវីដេអូអាសអាភាស ដែលធ្វើអោយមនុស្សរាប់ រយមានការហួសចិត្ត យ៉ាងខ្លាំង។ ពេលនេះក្រុម ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតទៅលើរឿងនេះ ហើយក្រុមហ៊ុនដែលពាក់ព័ន្ធនឹងករណីនេះគឺក្រុមហ៊ុន Jilin Nanfang Advertising។ ពេលដែលបុគ្គលិកក្រុមហ៊ុន កំពុងតែជួសជុលអេក្រង់នោះ ពួកគេភ្លេចថាកុំព្យួទ័ររបស់ ពួកគេតភ្ជាប់ទៅអេក្រង់ធំនោះ ដូច្នេះពេលពួកគេបានចាក់ មើលរឿងអាសអាភាស ពេលនោះអេក្រង់ LED ក៏បានបងា្ហញរឿងអាសអាភាស ដែលពួកគេបានមើលអស់រយៈពេល ប្រហែល១០នាទី ជាសាធារណៈតែម្តង។ តើប្រិយមិត្តយល់យ៉ាងចំពោះហេតុការណ៍នេះ?

