មានការភ្ញាក់ផ្អើល ដោយឃើញ Lady Gaga ពាក់តែអាវទ្រនាប់ និងសំពត់ ដើរតាមផ្លូវ
ខណៈពេលដែលអាកាសធាតុដ៏ក្ដៅ នៅទីក្រុងញ៉ូយកឡើងដល់ ៣២អង្សាសេ យើងបានប្រទះឃើញតារាចម្រៀងដ៏ល្បី Lady Gaga ដើរដោះអាវ ជាមួយនឹងអាវក្នុងពណ៌ខ្មៅ និងសំពត់មួយតែប៉ុណ្ណោះ។
ដំណើរដ៏ស៊ិចស៊ីរបស់ Laday Gaga ជាមួយនឹងអាវក្នុងពណ៌ខ្មៅ សំពត់ខ្លីពណ៌ខ្មៅ និងស្បែកជើងកវែងមួយគូរ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងចោមរោមមើលពីចម្ងាយ។ យ៉ាងណាមិញ នេះគឺជាទង្វើមួយដែលខុសច្បាប់ ចំពោះប្រជាជនទូរទៅ ដែលដើរដោះអាវបែបនេះ តែចំពោះតារាវ័យ ២៧ឆ្នាំ Lady Gaga នេះវិញគឺជាករណីលើកលែង ដែលអាចដើរក្នុងសំលៀកបំពាក់ស៊ិចស៊ីបែបនេះ នៅលើផ្លូវនៃទីក្រុងញ៉ូយកបាន។ នៅពេលដែលនាងដើរចូលទៅដល់ ក្នុងរថយន្ដរបស់នាង នាងបានដេកក្នុងរថយន្ដ ដោយដាក់ជើងចេញតាមបង្អួច ជាមួយនឹងស្បែកជើងកវែងដ៏ធំរបស់នាង។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖