៣០នាក់ស្លាប់ ៣០០នាក់​ កំពុងព្យាបាល ក្នុងមន្ទីរពេទ្យ ដោយសារ ប្រពៃណី កាត់ចុងលឹង្គ

7/12/2013 0 Comments A+ a-

យោងទៅតាម សារពត៌មានបរទេសមួយ បានចុះផ្សាយ អោយដឹងថា នៅប្រទេស អាហ្រ្វិកខាងត្បូង យុវជន ៣០នាក់ បានស្លាប់ និង ៣០០នាក់ទៀត កំពុង សំរាកព្យាបាល ក្នុងមន្ទីរពេទ្យ ដោយ សារតែ ប្រពៃណី កាត់ចុងលឹង្គ។
យុវជន មកពីកុលសម្ព័ន្ធ Xhosa, Sotho និង Ndebele ប្រមាណជា ៣០នាក់ បានស្លាប់បាត់បង់ ជីវិត និង ៣០០នាក់ទៀត បានកំពុងមាន របួសធ្ងន់ធ្ងរ ត្រង់ប្រដាប់ភេទ បន្ទាប់ ពី ត្រូវបាន កាត់ច្រឹបចុងលឹង្គ ទៅតាមប្រពៃណី និង ទំនៀមទំលាប់ របស់គេ។
យោងទៅតាម ការពិនិត្យ របស់ គ្រូពេទ្យ បានអោយដឹងថា ប្រដាប់ភេទ របស់ពួកគេ បានឆ្លង មេរោគ និង មានដំបៅ រលួយ ដែលជាហេតុ បណ្ដាល អោយ បាត់បង់ជីវិត ហើយនេះ ក៏ជាកំហុសនៃ ការច្រឹបចុងលឹង្គ ដែលខ្វះ បច្ចេកទេស និងការ សម្អាតត្រឹមត្រូវផងដែរ។
គួររំលឹកអោយដឹងដែរថា ប្រពៃណី នៃការកាត់ចុងលឹង្គនេះ គឺធ្វើឡើង ដើម្បី បង្ហាញ នូវភាព ជាបុរស ពិត និង ភាពក្លាហាន នៃពួក កុលសម្ព័ន្ធ ទាំងនេះ។