Lady Gaga ចេញ​មុខ ​គាំទ្រ​ច្បាប់​រៀបការ ​​​ភេទ​ដូច​គ្នា

7/01/2013 0 Comments A+ a-



ក្នុង​ពិធី​ប្រគំតន្ត្រី​មួយ​​ដើម្បី​ចូល​រួម អបអរសាទរ​ពិធី​រៀបការ​របស់​ក្រុម​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​ទីក្រុង​​ញីវយ៉ក តារា​ចម្រៀង​ល្បីល្បាញ​Lady Gaga បាន​និយាយ​យ៉ាង​បើក​ជំហរ​ពី​ជំហរ​ដ៏​មុតមាំ​​របស់​នាង​ក្នុង​ការ​គាំទ្រ​ច្បាប់​ថ្មី​នេះ។


ក្នុង​វេទិកា​ប្រគំ​ដន្ត្រី​នៅ​ពេល​នេះ​តារា​ចម្រៀង​ខាងលើ​​បាន​និយាយ​ថា ឆ្លងកាត់​ជីវិត​ជា​កុមារភាព​នាង​ក៏​ធ្លាប់​មាន​អារម្មណ៍​​​ដូច​ពេល​នេះ គឺ​ការ​ផ្ដល់​សិទ្ធិ និង​​ក្តី​ស្រលាញ់​ស្មើគ្នាៗ ដោយ​មិន​រើស​មុខ។ តែ​​ក្តី​ស្រមៃ​របស់​នាង​នៅ​ពេល​នោះ ពិត​ជា​មិន​អាច​ទៅ​រួច​ឡើយ។ នាង​បាន​ផ្ដល់​សុទិដ្ឋិនិយម​ថា​​​​ ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ពេល​វេលា​ដែល​នាង​និង​ក្រុម​មនុស្ស​​​ស្រលាញ់​ភេទ​ដូច​គ្នា​ជា​ច្រើន​ទៀត​ទន្ទឹង​រង់​ចាំ​អស់កាលដ៏យូរ​គឺ​បាន​មក​ដល់​ហើយ។
ស្ថិត​នៅ​ខាង​មុខ​​ហ្វូង​មនុស្ស​ជា​ច្រើន​​រួមទាំង​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​ក្នុង​ពិធី​នេះ ​​​Gaga ក៏​បាន​សម្ដែង​ការ​គោរព​ស្រលាញ់ និង ថ្លែង​អរគុណ​ទៅ​ដល់​តុលាការ​កំពូល​របស់​អាមេរិក ដែល​បាន​ចេញ​សេចក្ដី​សម្រេច​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ទទួល​បាន​មនុស្ស​ជា​ទី​​ស្រលាញ់​របស់​ពួកគេ។
វត្តមាន​នូវ​ការ​​គាំទ្រ​​របស់​Gaga បាន​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​មាន​មនុស្ស​ម្នា​រាប់​រយ​នាក់​បាន​នាំគ្នា​ចេញ​មក​ចូល​រួម​អបអរសាទរ​ពិធី​ រៀបអាពាហ៍ពិពាហ៍​​របស់​គូស្នេហ៍​ទី​១​ ដែល​បាន​រៀប​ចំ​ឡើង​ជា​លើក​ដំបូង​នៅ​ខាងមុខ​សាលាក្រុង San Francisco រដ្ឋ​កាលីហ្វ័រញា​នេះ​ផងដែរ៕
សូមទស្សនាវីដេអូ​ដូខ​ខាងក្រោម!